គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការងារថែទាំជាប្រចាំមហាវិថី ស៊ី ជីនពីង


ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះមកពិនិត្យការងារថែទាំជាប្រចាំមហាវិថី ស៊ី ជីនពីង ក្នុងពេលសុពលភាពរយៈពេល២ឆ្នាំ ដែលមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, សមាជិកអនុវត្តគម្រោង, តំណាងក្រុមហ៊ុនសៀងហៃ, តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។


ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ  បានណែនាំ និងដាក់ទិសដៅបន្តដល់ក្រុមហ៊ុន ដែលកំពុងអនុវត្តការងារថែទាំ មហាវិថី ស៊ី ជីនពីង សូមពន្លឿនការជួសជុលថែទាំឱ្យបានរួចរាល់តាមការកំណត់ ពិសេសត្រូវពិនិត្យនិងដំឡើងសម្ភារៈ បរិក្ខារផ្លូវថ្នល់ នៅចំណុចដែលខ្វះខាត, រៀបចំចាក់ដី ក្រាលការ៉ូឡា ខាងក្រោមស្ពានរំលងផ្លូវជាតិលេខ២១ ឱ្យបានស្អាត, បោសសម្អាតផ្លូវ អ៊ុតគំនូស ព្រមទាំងគូសរូបទោចក្រយានយន្ត និងរថយន្តតាមគន្លងផ្លូវ, ដាំបង្គោលព្រំបង្ហាញទីតាំងព្រំប្រទល់ខេត្តកណ្តាល ជាមួយរាជធានីភ្នំពេញ, ថែទាំជួសជុលលាបថ្នាំជាថ្មីនូវផ្លាកសញ្ញា-គំនូសនិងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងដាក់ជំនួសនូវបរិក្ខារផ្លូវថ្នល់ដែលបានបាត់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវសហការជាមួយកងកម្លាំងគ្រប់ជាន់ថ្នាក់ អាជ្ញាធរស្រុកកៀនស្វាយ ក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ទប់ស្កាត់ការទន្ទ្រាន ការចាក់លប់ ការរំលោភដីចំណីផ្លូវ និងការលួចផ្លាកសញ្ញាចរាចរណ៍និងបរិក្ខាផ្លូវថ្នល់នៅទីតាំងមួយចំនួនតាមបណ្តោយមហាវិថីនេះ ព្រោះផ្លាកសញ្ញាចរាចរណ៍និងបរិក្ខាផ្លូវថ្នល់ទាំងនោះ មិនត្រឹម ជួយសម្រួលដល់ការធ្វើដំណើររបស់បង-ប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ វាថែមទាំងបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។






Previous Post Next Post
Breaking News