គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល


គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារចុះពិនិត្យ ទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ បានបញ្ចប់ការងារ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុង។ កិច្ចការខាងលើនេះ ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហីង ។  


ជារួម លទ្ធផលនៃចំនួនបង្គោលដែលបានពិនិត្យនិងបោះរួចរាល់ក្នុងខេត្តកណ្តាលទាំងស្រុង មានចំនួនសរុប ២៣២ បង្គោល និងបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តតាកែវ ចំនួន ៣៨ បង្គោល (ការបោះបង្គោលនៅខេត្តកាកែវ គឺធ្វើឡើងនៅតែផ្នែកខាងស្តាំនៃព្រែកជីក ដែលស្របគ្នាទៅនឹងបង្គោលម្ខាងទៀតនៃព្រែកជីកដែលស្ថិតនៅខេត្តកណ្តាល) ។


ក្រុមការងារ នឹងយកលទ្ធផលដែលទទួលបានពីបេសកកម្មខាងលើ ដើម្បីរៀបចំផែនទីលម្អិត សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច មុននឹងក្រុមការងារចុះវាស់វែង ដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តនីតិវិធីរបស់ខ្លួនក្នុងការជួសជុលសំណងខូចខាតជូនដល់ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងសាធារណការ











Previous Post Next Post
Breaking News