គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្ទីរព័ត៌មាខេត្តកណ្តាល ធ្វើយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News»


ខេត្តកណ្តាល៖ មន្ទីរព័ត៌មាន ខេត្តកណ្តាល សហការជាមួយ រដ្ឋបាលក្រុងតាខ្មៅ រដ្ឋបាលសង្កាត់តាខ្មៅ និងសហភាពសហពន្ធ័ យុវជនក្រុងតាខ្មៅ  បានធ្វើយុទ្ធនាការ«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ (Say NO To  fake News  )  ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។ម៉្យាងទៀត ដើម្បីរំលឹកដល់ សាធារណជន អំពីការប្រើប្រាស់បណ្តាញសង្គម ដោយមានការទទួលខុសត្រូវ ព្រមទាំង  វប្បធម៌ប្រើប្រាស់ព័ត៌មានត្រឹមត្រូវ និងអភិវឌ្ឍស្មារតីវិភាគ ព័ត៌មាន។

  គួរបញ្ជាក់ថា៖ យុទ្ធនាការនេះ បានប្រារព្អធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នារសៀលថ្ងៃទី១៣ឧសភា ឆ្នាំ២០២៥ នេះ ដោយមានដង្ហែបដា ក្រោមពាក្យស្លោក «ចូលរួមទប់ស្កាត់ ការសាយភាយព័ត៌មានក្លែងក្លាយ គឺជាទទួលខុសត្រូវ របស់យើងម្នាក់ៗ»
«អ្នកនាំសារល្អ ផ្តក់ព័ត៌មានដោយផ្ទៀងផ្ទាត់ មុននិងផ្សាយ  ឬចែករំលែក»។
ទន្ទឹមនិងនោះ យុទ្ធនាការក៍បានប្រើប្រាស់ មធ្យោបាយ  ឧឃោសនសព្ទ និងចែកខិតបណ្ណ ជូនដល់អាជីវករលក់ដូរ និង ប្រពលរដ្ឋ ក្រុងតាខ្មៅ ក្រោមពាក្យស្លោក« ប្រយត្ន័ព័ត៌មានក្លែងក្លាយ», មិនមែនរាល់ព័ត៌មានដែលអ្នកឃើញ លើបណ្តាញទំនាក់ទំនងសង្គម គឺជាព័ត៌មានពិតទាំងអស់នោះទេ»។
   គួររំលឹកថា៖ យុទ្ធនាការនេះ គឺជាកម្មវិធី ដែលក្រសួងព័ត៌មាន បានចាប់ផ្តើម នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ មានគោលបំណង លើកកម្ពស់ការយល់ដឹង របស់សាធារណជន អំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។
យុទ្ធនាការនេះនឹងអនុវត្តរយៈពេល ១២ ខែ ទូទាំងប្រទេស ដោយមានការចូលរួមពីមន្ទីរព័ត៌មានរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ។
   ក្នុងពិធីធ្វើយុទ្ធនាការ លោក ចាប វន្នី ប្រធានមន្ទីព័ត៌មាន  ខេត្តកណ្តាល បានឲ្យដឹងថា៖ ការបង្កើត អក្ខរកម្មព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ត្រឹមត្រូវ ជាកត្តាសំខាន់ ក្នុងការទប់ស្កាត់ ការរីកសាយភាយ នូវព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់  ដល់សន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និងនយោបាយ៕








Previous Post Next Post
Breaking News