គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ចុះធ្វើវេទិកាសារធារណៈ ដោះស្រាយសំណូមពរប្រជាពលរដ្ឋចំនួន៤ ករណីនៅក្នុងឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ

 នៅព្រឹកថ្ងៃទី ១២ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវេទិកាសាធារណៈប្រចាំខែមិថុនា ឆ្នាំ២០២៥ ក្នុងឃុំកោះច្រែង ស្រុកចិត្របុរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរផ្សេងៗ ដែលបងប្អូនប្រជាពលរដ្ឋបានស្នើសុំដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ក្នុងវេទិកា ក៏បានអញ្ជើញចូលរួមពីក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំ ក្រុមប្រឹក្សាឃុំកោះច្រែង លោកគ្រូ អ្នកគ្រូ  គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុប ២៦៤ នាក់ ដោយមានសំណូមពរ៤ ករណី។ ក្នុងការដោះស្រាយ និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើង គឺសុទ្ធតែត្រូវបានបងប្អូនដែលចូលរួមទទួលយកដោយរីករាយ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំកោះច្រែង ភូមិកណ្តាល ឃុំកោះច្រែង ស្រុកចិត្របុរី។

បន្ទាប់ពីចប់កម្មវិធីវេទិកាសាធារណៈ ឯកឧត្តមប្រធានក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារ បានចុះពិនិត្យការសាងសង់បុស្តិ៍សុខភាពឃុំច្រែង ដែលកំពុងបើកដំណើរការសាងសង់ផងដែរ៕





Previous Post Next Post
Breaking News