គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាលស្នើដល់អាជ្ញាធរស្រុកលើកដែក និងអ្នកពាក់ព័ន្ធទាំងអស់ សូមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីរូបភាព សកម្មភាពដែលចាត់ទុកជាអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ការប្រើអំពើហិង្សា និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត


លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ដកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល បានឲ្យធ្វើការផ្សព្វផ្សាយបែបនេះ នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកលើកដែក នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីនាយប៉ុស្តិ៍រដ្ឋបាលឃុំ  មេឃុំ មេភូមិ សិស្សានុសិស្ស  សមាជិកសមាគមនារីដើម្បីអភិវឌ្ឍន៍ ប្រជាពលរដ្ឋ  និងម្ចាស់អាជីកម្មផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោលជប់ ជាច្រើននាក់។


លោកជំទាវអភិបាលរងខេត្ត បន្តថា៖ ការផ្សព្វផ្សាយបានទូលំទូលាយអំពីរូបភាព សកម្មភាពដែលចាត់ទុកជាអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ការប្រើអំពើហិង្សា និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ អំពីការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងចង់អោយបងប្អូនបានយល់ពីរបៀបនៃទប់ស្កាត់ ការការពារខ្លួន និងស្វែងរកកិច្ចអន្តរាគមន៍ សេវាជួយសង្គ្រោះ ជំនួយផ្លូវច្បាប់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនានា។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរគ្រប់ស្រុក ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នឹងត្រូវត្រៀមទទួលស្វាគមន៍ និងចុះសួរសុខទុក្ខពួកគាត់ព្រមទាំងលើកទឹកចិត្តពួកគាត់ឱ្យស្វែងរកការងារធ្វើនៅក្នុងស្រុក ដែលបច្ចុប្បន្ននេះខេត្តកណ្តាលកំពុងមានតម្រូវការកំលាំងការងារប្រមាណ ១៥,០០០ កន្លែង សំរាប់ពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករខ្មែរយើងទើបត្រលប់មកពីប្រទេសថៃវិញ ។

ទន្ទឹមនឹងនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសប្អូនៗក្មួយៗដែលប្រើប្រាស់បណ្ដាញសង្គមទូទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ និងចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការលើកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងសូមជួយគាំទ្រដល់កងទ័ពដែលឈរជើងនៅព្រំដែន ក្នុងការការពារបូរណភាពទឹកដី។  ពិសេសសូមមានការប្រុងប្រយ័ត្នការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គម នាំឱ្យមានការញុះញង់ អុចអាល ដែលនាំឱ្យមានការរើសអើងពូជសាសន៍ និងអាចបង្កឱ្យមាន អស្ថិរភាព និងអសន្តិសុខសង្គមផងដែរ។







Previous Post Next Post
Breaking News