គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងព័ត៌មាន "កម្ពុជាមានអ្នកចាក់វ៉ាក់សាំងប្រមាណជិត ៥លាននាក់មកហើយ ឈរក្នុងលំដាប់លេខ ពីរ នៅតំបន់អាស៊ានដែលមានប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ច្រើនជាងគេ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន “កម្ពុជាមានអ្នកចាក់វ៉ាក់សាំងប្រមាណជិត ៥លាននាក់មកហើយ ឈរក្នុងលំដាប់លេខ ពីរ នៅតំបន់អាស៊ានដែលមានប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ច្រើនជាងគេ

​នៅក្នុងឱកាសកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី២ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ធ្វើឡើងជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់និង តាម ប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការស្វះស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកធ្វើការចាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា បានប្រមាណជិត ៥លាននាក់មកហើយ និងកំពុងបន្តធ្វើការចាក់អោយបានគ្រប់ចំនួនតាមផែនការប្រមាណ១០លាននាក់ នៅទូទាំងប្រទេស ។ ដូច្ចេះតាម រយះការប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងនេះ បើធ្វើការប្រៀបធៀបធៀប ប្រទេសកម្ពុជា ទៅនិងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ជាពិសេស នៅតំបន់អាស៊ាននេះ គឺប្រទេសកម្ពុជា ឈរក្នុងលំដាប់លេខ ពីរ ដែលមានប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដនេះបានច្រើនជាងគេ។
តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានជម្រាបជូនថាំសម្រាប់កិច្ចប្រជុំប្រចាំសប្តាហ៏តាមរយះប្រព័ន្ធZoom នៅ តាមបន្ទប់រៀងៗខ្លួនជារៀង និងប្រជុំផ្ទាល់ រាល់សប្តាហ៏នេះ គឺ ដើម្បីកាត់បន្ថយនៅ ហានិភ័យ នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ហើយសម្រាប់សប្តាហ៏នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនូវវីរភាពរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រឹង ប្រែងដឹកនាំកសាងប្រទេសកម្ពុជា ជាពិសេសនៅពេលផ្តួលរំលំរបបខ្មែរក្រហម និងការធ្វើមាតុភូមិនិវត្តន៏របស់កងទ័ពស្ម័គ្រវៀតណាម ចេញពីប្រទេសកម្ពុជា ដែលពេលនោះគឺជាគ្រាដ៏លំបាក តែដោយសារការខិតខំតស៊ូការជំនះនូវរាល់ការលំបាកទាំងឡាយតាំងពីពេលនោះមក គឺសម្តេចតេជោ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានរួមគ្នាក្នុងការស្ថារនិងកសាងប្រទេស ជាតិរហូតមានភាពរីកចំរើន និងមានការអភិវឌ្ឍខ្ពស់ ដូចពេលបច្ចុប្បន្ន ដែលកត្តាទាំងនេះ បានបង្ហាញនូវសមត្ថភាព និងទេព្យកោសល្យ ក្នុងការដឹកនាំដឹកនាំប្រទេស។ ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការរំលឹកផងដែរអំពីការអនុវត្តន៏សិទ្ធិ ក៏ដូចជាការអនុវត្តន៏លទ្ធិប្រជាធិប តេយ្យ នៅក្នុងបណ្តាប្រទេសនីមួយៗ គឺវាអាស្រ័យស្ថានភាពជាក់ស្តែង បទពិសោធន៏ ក៏ដូចវប្បធម៏សង្គមនីមួយៗ ។ ដូច្នេះហេីយការអនុវត្តន៏លទ្ធិប្រជាធិបតេយ្យ វាមិនមែនគំរូស្តង់ដា មួយដែលត្រូវយកមកអនុវត្តន៏នៅក្នុងបណ្តាប្រទេស អោយបានដូចៗគ្នានោះទេ ។

​ឯកឧត្តម មាស សុភ័ណ្ឌ បានជម្រាបជូនដែរថា សម្រាប់កិច្ចប្រជុំប្រចាំសប្តាហ៏នេះដែរ ថ្នាក់ដឹកនាំ ទាំងអស់បានពិនិត្យមើលលើវឌ្ឍន៏ភាពការងារ របស់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំនុះអោយក្រសួងព័ត៌មាន ក៏ដូចជាគណ:កម្មការ ផ្សេងៗដែលដឹកនាំដោយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ ដែលមានភារកិច្ចដឹកនាំបំរើកិច្ចការងារប្រចាំថ្ងៃ របស់ក្រសួងព័ត៌មាន ដោយក្នុង នោះ បានបង្ហាញពីលទ្ធផលការងារដែលប្រព្រឹត្តទៅសម្រេចបានតាមផែន ការ ដែលបានដាក់ចុះ ហេីយក៏ត្រូវបន្តអនុត្តន៏អោយបានជោគជ័យ ក៏ដូចជាមានប្រសិទ្ធភាព ទៅលេីផែនការណ៏ដែលត្រូវអនុត្តន៏នៅក្នុងសប្តាហ៏បន្តទៅមុខទៀត។

​ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះប្រពន្ធ័ផ្សព្ធផ្សាយរបស់ជាតិទាំង ៣ ទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលបានខិតខំក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងរយះពេលកន្លងមក ក៏ដូចជាបានផលិតកម្មវិធីផ្សេងៗ និងបទយកការណ៏ រួមទាំងបានចាក់ផ្សាយនូវស្ពត អប់រំខ្លីៗ ទាក់ទងជំងឺកូវីដ ក៏ដូចជាកិច្ចការងារអប់រំផងដែរ ។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញអោយ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ធ្វេីការប្រមូលចងក្រង នូវរាល់ស្នាដៃ បទភ្លេងប្រពៃណី ដែលកន្លងនេះ បានធ្វេីហេីយខ្លះដែរ តែត្រូវបន្តបង្កើននូវការប្រមូលចងក្រងបន្ថែមទៀត ដេីម្បីធ្វើយ៉ាងណាបំរើតន្រ្តីអារម្មណ៏របស់ទស្សនិកជនអ្នកគាំទ្រ ក៏ដូចជាផ្តល់នូវចំណេះដឹងដល់ អ្នកស្តាប់ជំនាន់ក្រោយដែលជាយុវជន បានដឹងពីស្នាដៃ និងអត្ថន័យនៃបទចំរៀង បែប ប្រពៃណី ដែលបង្កប់ក្នុងបទចម្រៀង ថាតេីត្រូវប្រើនៅក្នុងកម្មវិធីអ្វី ជាដេីម។ ជាមួយកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ពិនិត្យពន្លឿនក្នុងការស្វែងរកទិញឧបករណ៏ធ្វេីតេស្តរហ័ស រកមេរោគកូវីដ ដើម្បីផ្តល់អោយអគ្គនាយកដ្ឋនទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ការសារព័ត៌មានកម្ពុជា ទុកប្រើប្រាស់សម្រាប់មន្ត្រី និងអ្នកយកព័ត៌មាន ដែលត្រូវចុះទៅយកព័ត៌មាន ឬផលិត កម្មវិធីផ្សាយផ្សេងៗ ។ ជាមួយនេះក៏ទុកសម្រាប់ប្រេីប្រាស់ពិនិត្យ ចំពោះ វាគ្មិន និងភ្ញៀវ កិតិយស ដែលត្រូវបានគោរពអញ្ជេីញមកចូលរួមក្នុងកម្មវិធី ធ្វេីបទសំភាសន៏ នានានៅក្នុងស្ទីតយោផ្សាយ វិទ្យុ និងទូរទស្សន៏ ដើម្បីធ្វើការពិនិត្យរកមើលមេរោគកូវីដ សម្រាប់ ជាការ រួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលលនៃជំងឺកូវីដ-១៩ ហើយធានាបាននូវនិរន្តភាព ក្នុង ការផ្សព្វផ្សាយដេីម្បីបំរេីដល់ប្រជាពលរដ្ឋជាទស្សនិកជន និងអ្នកស្តាប់ទាំងអស់ ទទួល ព័ត៌មាន គ្រប់ពេលវេលាដោយគ្មានការអាក់ខាន ។ សម្រាប់គ្រប់គណ:កម្មការនានា នៅក្នុង ក្រសួងព័ត៌មាន ត្រូវបន្តពង្រឹង នូវរាល់កិច្ចសហការជាមួយគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ហេីយ ត្រូវបង្កើតជាគណនេយ្យ មួយ ដើម្បីធ្វើយ៉ាងណាអោយការគ្រប់គ្រង ចំណូលចំណាយ ដែល គណ:កម្មការនីមួយៗប្រើប្រាស់ អោយមានតម្លាភាព និងសន្សុំសំចៃ នៅក្នុងបរិបទនៃការ ឆ្លងរីករាលដាលនៃជំងឺកូវីដ នេះផងដែរ៕

Previous Post Next Post
Breaking News