គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោកហេង សុបញ្ញា ដឹកនាំក្រុមការងារសហគ្រិនវ័យក្មេង យកអំណោយសម្ភារៈសិក្សាជូនដល់សិស្សក្រីក្រ និងថវិការមួយចំនូន...


ខេត្តព្រះវិហារ÷នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លោកហេង សុបញ្ញា ដឹកនាំក្រុមការងារសហគ្រិនវ័យក្មេង យកអំណោយសម្ភារៈសិក្សាជូនដល់សិស្សក្រីក្រ និងថវិការមួយចំនូន ជូនដល់លោកនាយកសាលាបឋមសិក្សាម៉ីនរាជ ដើម្បីកសាងសាលាបឋមសិក្សា ជួបការខ្វះខាតសាងសង់មិនទាន់ហើយ។ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកគ្រូធំ បណ្ឌិតអោម សេងបូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។ 

និងឯកឧត្តមបណ្ឌិត ដួង អក្ខរា ប្រធានសាខា "កិត្តិយស" នៃផែនសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។ ស្ថិតនៅក្នុងភូមិម៉ីនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។


ការអញ្ជើញចូលរួមនិងនាំអំអំណោយដ៏ថ្លៃថ្លា របស់លោកគ្រូធំបណ្ឌិតអោម សេងបូរ៉ា និងឯកឧត្តមបណ្ឌិតដួង អក្ខរា ប្រធានសាខា {កិត្តិយស} នៃសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។ ដឹកនាំដោយលោកហេង សុបញ្ញា តំណាងក្រុមការងារសហគ្រិនវ័យក្មេង ក្រុមការងារយុវជនកម្ពុជាគណ:បក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់លោកនាយកសាលាម៉ីនជ័យ លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន លោកមេឃុំខ្យង លោកក្រុមប្រឹក្សាឃុំ និងគណៈកម្មការសាលា។ រួមនិងសិស្សានុសិស្ស និងអាណាព្យាបាលសិស្សអញ្ជើញចូលចូលរួមផងដែរ។


ដើម្បីចែកជូននិងឧបត្ថម ដល់សិស្សានុសិស្សក្រីក្រខ្វះខាត និងឧបត្ថមថវិកាចំនួន២០០,០០០០រៀល ជូនដល់លោកនាយកសាលាបឋមសិក្សាខ្យង ដើម្បីសាងសង់សាលាបន្ត ដែលមានទទឹង៧,៥m×21m មាន៣បន្ទប់បច្ចុប្បន្នសាងសង់មិនទាន់ហើយខ្វះខាតច្រើន និងចែកជូនសម្ភារៈសិក្សាជូនដល់សិស្សក្រីក្រចំនួន៤១នាក់ ក្នុងម្នាក់ៗទទួលបានស្មើៗគ្នា ក្នុងនោះសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិការចំនួន៥០០០រៀលផងដែរ។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកគ្រូធំបណ្ឌិតអោម សេងបូរ៉ា ប្រធានសហគ្រាសវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមបណ្ឌិតដួង អក្ខរ៉ា ប្រធានសាខាសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។







Previous Post Next Post
Breaking News