គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សន្និសីទសារព័ត៌មាន និងជូនរង្វាន់ម៉ូតូពីរគ្រឿង ជូនដល់អតិថិជនរបស់ ក្រុមហ៊ុនទឹកដោះគោ អង្គរ ប្រូដាក់ ខូអិលធីឌី



រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូលអិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងប្រគល់រង្វាន់ ម៉ូតូចំនួន០២ គ្រឿងជូនអតិថិជន ដែលបានកោសឈ្នះ ពីរក្រុមហ៊ុន ដោយកម្មវិធីនេះប្រព្រឹត្តទៅនៅ ផ្សារទំនើប Eeon mall 2 ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។


-លោក កុយ សុវណ្ណ នាយកផ្នែកលក់ និងទីផ្សារ នៅកម្ពុជា  បានឱ្យដឹងថា  ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអាណាព្យាបាលទាំងអស់ ក្រុមហ៊ុនអង្គរឌែរី ប្រូដាក ខូអិលធីឌី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្អូនៗកុមារ អំពីបញ្ហាអាហាររូបត្ថម
ដល់ប្រជាជនកម្ពុជា ពិសេសកុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី គ្រប់ចង្វាក់ផលិតកម្ម ដែលបានផលិតទឹកដោះគោ ម៉ាកអង្គរមីល ចាប់តាំងពីវត្ថុធាតុដើម រហូតផលិតផលសម្រេច និងវត្ថុធាតុដើម នាំចូលពីបណ្ដាប្រទេសនានាលើពិភពលោក ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាល្លឺម៉ង់ ញ៉ូវស៊ែរឡែន អូស្ត្រាលី អេស្ប៉ាញ ប៉ូឡូញ  ហើយរោងចក្របានបំពាក់ ដោយបច្ចេកវិទ្យាផលិតចុងក្រោយ
និងស្វាយប្រវត្តិ ដោយប្រកប ដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអែត ដែលទទួលស្គាល់ ចំណាត់ថ្នាក់ពិភពលោក  ដែលមានម៉ាកយីហោ តេត្រាភែក  ហើយបន្ថែមពីនោះទៀត រាល់ចង្វាក់ផលិតកម្មផលិត ផលិតផលទឹកដោះគោ គោរពតាមស្តង់ដារគុណភាពជាតិ និងអន្តរជាតិ ដូចមិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ។

-លោក កុយ សុវណ្ណ បានបន្តទៀតថា ក្រុមហ៊ុនអង្គរឌែរី ប្រូដាក ខូលធីឌី បានហ្នឹងកំពុងបន្តបន្ថែមទន់វិនិយោគឥតឈប់ឈរ មកដល់ពេលបច្ចុប្បន្ននេះ ទុនវិនិយោគរបស់ក្រុមហ៊ុនបានកើនដល់ 41 លានដុល្លារសហរដ្ឋអាមេរិក ចំណែកផ្ទៃដី ផលិតរបស់រោងចក្រ ក៏បានកើនឡើងដល់ 6 ហិចតា ដោយផលិតទឹកដោះគោ  ដែលមានម៉ាកយីហោ អង្គរមីល ហើយក្នុងនោះក៏បាននិងកំពុងផ្ដល់ការងារជូនកម្មករនិយោជិតចំនួន 613 នាក់ និងបានចូលរួមចំណែកបង់ពន្ធចូលថវិកាជាតិចន្លោះពី 8-11 លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ។

-លោក កុយ សុវណ្ណ បានបន្ថែមទៀតថា  រោងចក្រ អង្គរ ឌែរី ប្រូដាក  មានលទ្ធភាពផលិត៖
1.  ទឹកដោះគោ(UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ
2.  ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ 
3.  ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ
4.  ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី
5.  ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ

លោកបានបញ្ជាក់ថា ជាការថ្លែងអំណរគុណដល់ការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ក្រុមហ៊ុនបានបង្តើត “កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ" ដែលកម្មវិធីនេះ មានការផ្តល់ជូនឈ្នះនូវ “រង្វាន់ម៉ូតូហុងដា វេវស៊េរីថ្មី ចំនួន ៥០គ្រឿង" និង រង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត (លក្ខ័ខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត)។
ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ទឹកដោះគោ អាដេអឹម ១១០មល ឬ ១៨០មល ឬក៏ ទាំងពីរ ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នក ។
•  ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរ ទៅជួបលោកអ្នកដោយផ្ទាល់។
•  ចំពោះអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផលទឹកដោះគោ អាដេអឹម ១១០មល ចំនួនមួយកេស សូមធ្វើការប្តូរនៅម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងអ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏ ទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុន តាមរយៈទូរសព្ទ័លេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា ជាមួយអ្នកលក់បន្ត ជាទីតាំងប្តូររង្វាន់ចំនួន ១,០០០កន្លែង រួចហើយ នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការងារនេះ។
សូមបញ្ជាក់ជូនអតិថិជនទាំងអស់ ផងដែរថា៖
•  សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម កាតកោស។
•  កាតឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។
•  ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ 
•  ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ មិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះទេ។
ជាក់ស្តែងនៅថ្ងៃនេះ យើងក៏សូមអបអរអ្នកឈ្នះរង្វាន់ធំ ពីររូប៖

1.  បងស្រី នន ស្រីនាង - រស់នៅក្នុងខេត្តកំពង់ស្ពឺ។
2.  បងប្រុស លីម សុខសិទ្ធ - រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ហើយក្រុមហ៊ុននឹងធ្វើការប្រគល់រង្វាន់ជូន នៅក្នុងថ្ងៃនេះផងដែរ។
+សូមរំលឹកថា រោងចក្រផលិតទឹកដោះគោ''អង្គរមីល'' មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤  ខណ្ឌកំបូល រាជធានីភ្នំពេញ។









Previous Post Next Post
Breaking News