ខេត្តកំពត ៖ ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋយើងបានឱ្យដឹងថា នៅយប់ថ្ងៃទី ២៤ខែកញ្ញា ឆ្នាំ២០២៣ កងកម្លាំងសមត្ថកិច្ចខេត្តកំពត បានធ្វើឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ពាក់ព័ន្ធក្នុងករណីចែកចាយគ្រឿងញៀន យ៉ាងសកម្មប្រចាំខេត្តកំពត ៕ ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានសមត្ថកិច្ចខេត្តកំពតឃាត់ខ្លួន ពាក់ពន្ធករណីចែកចាយគ្រឿងញៀនយ៉ាងសកម្មប្រចាំខេត្តកំពត ហើយឮសូររហៀងៗ ពីប្រជាពលរដ្ឋ ផងដែរថាក្នុងចំណោម៥នាក់នោះ . មាន៤នាក់ ជាប៉ូលីសខេត្តកែប និងជាក្រុមឈុតខ្មៅ ពិសេសថែមទៀតផង៕
មហាជននិងអង្គការសង្គមស៊ីវិល រង់ចាំមើលថាតើច្បាប់មានវិធានការយ៉ាងណា ចំពោះមន្ត្រីដែលជាអ្នកអនុវត្តច្បាប់ បែទៅជាប្រព្រឹត្តទង្វើដែលសង្គមកំពុងតែស្អប់ខ្ពើមបែបនេះទៅវិញ ឬមួយក៏មន្ត្រីធ្វើអ្វីក៏បានមិនដែលចេះខុស ៕
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី ៕#ព័ត៌មានបឋម ប្រភពពីពលរដ្ឋ