គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅទណ្ឌិតក្បត់ជាតិ៣ជំនាន់ថា=ទាល់តែកាប់សម្លាប់មនុស្ស នៅជុំវិញខ្លួនអស់ ទើបគ្មានមនុស្ស របស់ ហ៊ុន សែន

ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តាំទៅទណ្ឌិតក្បត់ជាតិបីជំនាន់ និងបក្សពួកមួយក្តាប់តូចរបស់ខ្លួនថា មនុស្សរបស់សម្តេច(អ្នកស៊ើបការ) កំពុងនៅក្បែរខ្លួនរបស់អ្នកទាំងនោះជានិច្ច ហើយសម្តេចបានថ្លែងថា បើសិនមិនឲ្យមនុស្សរបស់សម្តេចនៅក្បែរខ្លួនទេ លុះត្រាណាកាប់សម្លាប់ពួកគេ ឲ្យអស់ទើបគ្មានមនុស្ស របស់សម្តេច តទៅទៀត។


ក្នុងឱកាស បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតសរុប ១៨.០១២នាក់ មកពីរោងចក្រសហគ្រាស ចំនួន៧ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថារឿងរ៉ាវទាំងឡាយ របស់ក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់ គឺសម្តេចបានដឹងគ្រប់ពេលវេលាទាំងអស់ បើទោះបីក្រុមទណ្ឌិតក្បត់ជាតិទាំងនោះ ធ្វើបុណ្យរៃអង្គាសលុយនៅទីណា ឬមានគម្រោងធ្វើនៅទីណាទៀត ក៏សម្តេចដឹងដែរ ខណៈមនុស្សរបស់សម្តេច កំពុងដើរគ្រប់ជំហានជាមួយពួកទាំងនោះ គ្រប់ពេលវេលា។


ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានចំអកឲ្យក្រុមទណ្ឌិតក្បត់ជាតិ ទាំងនោះផងដែរថា ធ្វើនយោបាយ តាំងពីមានមនុស្សគាំទ្រច្រើនរហូតដល់គ្មាន ខណៈមនុស្សដែលធ្លាប់ជំនិត និងគាំទ្រពួកផងខ្លួន ត្រូវបានរត់មកចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានខែមកនេះ មនុស្សដែលធ្លាប់ជេរ និងរិះគន់សម្តេច បានធ្វើការសូមទោស និងថ្លែងកោតសរសើរ ចំពោះការដឹកនាំ របស់សម្តេច និងគណបក្សប្រជាជនកម្ពុជាទៅវិញ៕

Previous Post Next Post
Breaking News