គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អគ្គីភ័យឆេះរោងចក្រគីមីនៅប្រទេសថៃ ត្រូវបានរលត់ទាំងស្រុងហើយ ប៉ុន្តែប្រជាពលរដ្ឋដែលជម្លៀសចេញ មិនទាន់អនុញ្ញាតឲ្យត្រឡប់មកវិញឡើយ

(បាងកក)៖ ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះបានគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបង្កឡើងដោយ ការផ្ទុះដ៏សម្បើមមួយនៅឯរោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan) ក្រោយចំណាយពេលអស់ ២៦ម៉ោងបានរលត់ទាំងស្រុងហើយ។ ប៉ុន្តែប្រជាជនដែលត្រូវបានជម្លៀស ទៅរកទីទួលមានសុវត្ថិភាព នៅមិនទាន់ទទួលការអនុញ្ញាត ឱ្យត្រឡប់មកផ្ទះរបស់ពួកគេវិញនៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោងប្រមាណជា ២៖៥០នាទីទាបភ្លឺកាលពីថ្ងៃចន្ទម្សិលមិញ នៅឯរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical)។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានទទួលជោគជ័យក្នុងការគ្រប់គ្រងសារធាតុគីមី និងពន្លត់អាណ្តាតភ្លើង ហើយមកទល់នឹងបច្ចុប្បន្ន ពួកគេនៅតែបន្តបាញ់ទឹក នៅតាមទីតាំងមួយចំនួន ដើម្បីបញ្ចុះកម្ដៅ និងបង្ការកុំឱ្យមានការផ្ទុះសាជាថ្មី។ តែទោះបែបនេះក្ដី ប្រជាជនដែលរស់នៅក្បែរ ឬមានចម្ងាយ ៥គីឡូម៉ែត្រកន្លែងផ្ទុះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញនោះទេ រហូតទាល់តែអាជ្ញាធរអាចធានា សុវត្ថិភាពទាំងស្រុងជាមុនសិន។

គួរបញ្ជាក់ថា បើតាមនាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ ផ្ទះយ៉ាងហោច ៧០ខ្នង និងយានយន្ត ១៥គ្រឿង ត្រូវការខូចខាតដោយសារហេតុការណ៍ផ្ទុះ នៅឯរោងចក្រ Ming Dih Chemical។ ចំណែកឯអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់បានស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀតរងបួស៕

Previous Post Next Post
Breaking News