គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

No title

ចោរឆក់យ៉ាងសកម្មក្នុងទឹកដីក្រុងតាខ្មៅត្រូវបានកម្លាំងនគរបាលនៃអធិការ.ក្រុងតាខ្មៅ បង្ក្រាបជាបន្តរបន្ទាប់ …

⭕️ក្រុងតាខ្មៅ: អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
-ករណី៖លួចមានស្ថានទម្ងន់(ឆក់កាបូប)
-កើតហេតុ៖ ថ្ងៃ១៤ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី
-ចំណុច ៖ផ្លូវ២០៦ភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។**ជនរងគ្រោះ ០១នាក់
-ឈ្មោះស៊ន ស្រីនាង​ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ:ផ្ទះលេខ៦៦ផ្លូវលេខ១០បុរីភពថ្មី២ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរ:បុគ្គលិកក្រុមហ៊ុនBIM។
ជនសង្ស័យ:១នាក់
-ឈ្មោះគឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅៈភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
*វត្ថុតាងចាប់យក៖
-ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរីឆ្នាំ២០២១ផ្លាកលេខភ្នំពេញ1IS.3509(របស់ជនសង្ស័យជិះធ្វេីសកម្មភាព)។
-កាបូបយួរដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)។
-កាបូបដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)។
-ទូរស័ព្ទដៃចំនួន២គ្រឿង(ម៉ាកiphone.Xs maxពណ៌មាស និងម៉ាកmeituពណ៌សលាយផ្កាឈូក)របស់ជនរងគ្រោះ។
***សភាពរឿងហេតុ
នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូពីរនាក់ប្តីប្រពន្ធដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ឆ្ពោះទៅកន្លែងធ្វេីការនៅភ្នំពេញ
ដល់ត្រង់ចំណុចកេីតហេតុខាងលេីស្រាប់តែជនសង្ស័យខាងលេីជិះម៉ូតូ១គ្រឿងមកពីក្រោយដល់ទន្ទឹមរួចធ្វេីសកម្មភាពឆក់
កាបូបយួរដៃរបស់ជនរងគ្រោះកាន់ដាក់លេីភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅជួយអន្តរាគមន៍ដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

Previous Post Next Post
Breaking News