គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បាក់ប្លង់សេ កំពុងចាក់ ប្លង់សេជាន់ទី១ នៃផ្ទះ ធំមួយខ្នង របួសធ្ងន់ស្រាល ៣នាក់!

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទីព្រឹក មានករណី រលំបេតុងប្លង់សេ (ប្លង់សេ ចាក់ថ្មី រលំជន្ទល់ក្រោម) ទំហំ១២ម៉ែត្រ×១៦ម៉ែត្រ នៅចំណុចភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បណ្ដាលអោយរងរបួសជនរងគ្រោះចំនួន៣នាក់រួមមាន៖
១. ឈ្មោះស៊ី ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិកំបោរ ឃុំជំរះដៃស្រុកក្រឡាញ់ ខេត្តសៀមរាប រងរបួសបាក់ជើងខាងឆ្វេង(ធ្ងន់)។
២. ឈ្មោះ មូក ថាញ់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបឹងឈូក ឃុំបឹងឈូក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងរបួសជង្គង់សងខាង និងរលាត់ថ្ពាល់ខាងស្ដាំ(ស្រាល)។
៣. ឈ្មោះ សាម មួន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសក្បាល ផ្នែកខាងក្រោយ។

Previous Post Next Post
Breaking News