គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ផ្លែមៀនចំនួន ៥តោន ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី

ផ្លែមៀនចំនួន ៥តោន ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី÷ ផ្លែមៀន និងផ្លែតាង៉ែនចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក វរសេនីយ៍ឯក ណាវ ធុល មេបញ្ជាការរងកងអន្តរាគមន៍ដឹងជញ្ចូន បញ្ជាការដ្ឋានកងអង្គរក្ស យកមកប្រគល់ជូន រដ្ឋបាលខេត្តមណ្ឌលគិរី។ ពិធីប្រគល់ទទួលផ្លែមៀន និងផ្លែតាង៉ែននេះ ដោយមានវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្ត នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែនតែងតែបានយកចិត្តទុកដាក់ខ្ពស់ ពីជីវភាពរស់នៅ ក៏ដូចជា សុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិបទ នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ សម្ដេចតែងបានណែនាំជំរុញដល់អាជ្ញាធរ រាជធានីខេត្តក្រុងស្រុក មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចជួរមុខ ដែលកំពុងបំពេញបេសកកម្មជួយអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅឲ្យបានល្អបំផុត។ ជាក់ស្ដែងពេលនេះ មិនត្រឹមតែបាន យកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាការពារសុខមាលភាព អាយុជីវិតនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះប៉ុណ្ណោះទេ សម្តេចទាំងទ្វេថែមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញផ្លែមៀន ផ្លែតាង៉ែន ដ៏ឆ្ងាញ់ពិសារពីកសិករខ្មែរ ដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្សារ សំដៅជួយសម្រាលដើមទុន និងដើម្បីជួយជំរុញលើកទឹកចិត្តដល់កសិករ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការងារជួរមុខ និងប្រជាពលរដ្ឋ អ្នកជំងឺកំពុងធ្វើចត្តាឡីស័កទៀតផង។
ក្នុងនាមរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយទឹកចិត្តមនុស្សធម៌ គុណធម៌ដ៏ថ្លៃថ្លាប្រពៃ និងសូមគោរពជូនពរសម្ដេច ទាំងទ្វេ មានសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជាមានសុខសន្តិភាពយូរអង្វែងនិងការអភិវឌ្ឍន៍រីកចំរើនដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋទៅអនាគតបន្តទៀត៕(មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

Previous Post Next Post
Breaking News