គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កីឡាចំបាប់ ជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi ក្លាយជា គ្រូបង្វឹក កីឡាចំបាប់នៅកម្ពុជា

ឯឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក Caesy Barnett អនុប្រធាន សហព័ន្ធកីឡាចំបាប់កម្ពុជា ជួបសម្តែងការគួរសម និងបង្ហាញនូវ វត្តមានគ្រូជម្រើសជាតិ ចំបាប់កម្ពុជា គឺលោក Komeil Ghasemi គ្រូបង្វឹកកីឡាចំបាប់ ជនជាតិអ៊ីរ៉ង់ នឹងចាប់ផ្តើមបង្វឹកដល់ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ចំបាប់កម្ពុជា រយៈពេល១ឆ្នាំ តាមរយៈគម្រោងអភិវឌ្ឍកីឡា របស់គណៈកម្មការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣
ក្នុងនាមអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួង អប់រំ យុវជន និងកីឡា និងក្នុងនាមអគ្គលេខាធិការរង គណៈកម្មការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២៣ ឯកឧត្តម បានថ្លែងអំណរគុណ ដល់លោកគ្រូបង្វឹក Komeil Ghasemi ដែលបានមកដឹកនាំ បង្វឹកដល់ក្រុមកីឡាករ កីឡាការិនី ក្រុមជម្រើសជាតិកម្ពុជា ដើម្បីសម្រួចបច្ចេកទេស និងត្រៀមខ្លួន ចូលរួមព្រឹត្តិការកីឡា ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងបន្តទៅកាន់ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។

គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់បានមកដល់កម្ពុជាជាង៣សប្តាហ៍មកហើយ ប៉ុន្តែលោកបានធ្វើចត្តាឡីស័ក១៤ថ្ងៃតាមគោលការណ៍សុខាភិបាល។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក១ថ្ងៃ គឺនៅថ្ងៃច័ន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ នេះទើបលោក Komeil Ghasemi ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅភោជនីយដ្ឋាន TOPAZ ពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា។

Komeil Ghasemi គឺជាអតីតម្ចាស់ ជ័យលាភី មេដាយមាស អូឡាំពិក ២០១២ នៅ ទីក្រុងឡុងដុង ក្នុង ប្រទេស អង់គ្លេស ប្រកួតក្បាច់ចំបាប់ សេរី freestyle wrestling លោក មានស្នាដៃច្រើន ក្នុងវិស័យកីឡាចំបាប់ អ៊ីរ៉ង់ ដោយធ្លាប់ ឈ្នះ៖
-មេដាយមាសអូឡាំពិក២០១២ ក្នុង ប្រភេទទំងន់១២០គីឡូក្រាម
-មេដាយសំរឹទ្ធិអូឡាំពិក២០១៦នៅ ទីក្រុង រីអូ ប្រទេស ប្រេស៊ីលក្នុង ប្រភេទទំងន់១២៥គីឡូក្រាម
-មេដាយសំរឹទ្ធជើងឯកពិភពលោកឆ្នាំ២០១៤ នៅ ទីក្រុង Tashkent ក្នុង ប្រភេទទំងន់១២៥គីឡូក្រាម
ខណៈលំដាប់ ទ្វីបអាស៊ី លោក ធ្លាប់ ទទួលបាន៖
-មេដាយមាស ជើងឯកអាស៊ីនៅ ទីក្រុង Astana កាល ពី ឆ្នាំ២០១៤ ក្នុង ប្រភេទទំងន់១២៥គីឡូក្រាម
-មេដាយប្រាក់ អាស៊ីកាល ពី ឆ្នាំ២០១១ ក្នុងន ទីក្រុង Tashkent ក្នុង ប្រភេទទំងន់១២០គីឡូក្រាម
-មេដាយប្រាក់អាស៊ីក្នុងឆ្នាំ២០១៥ នៅទីក្រុងដូហា ក្នុង ប្រភេទទំងន់១២៥គីឡូក្រាម
ហើយបច្ចុប្បន្ននេះ លោក មកធ្វើជា គ្រូបង្វឹក ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀម សម្រាប់ ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម នៅឆ្នាំ២០២២ និងអាចបន្ត ដល់ជាគ្រូបង្វឹក ជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣៕

Previous Post Next Post
Breaking News