ភ្នំពេញ÷នៅវេលាម៉ោង ០៤:០០ នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ៣៨០ ផ្លូវបេតុង ក្រុមទី១០ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាសទីតាំងឈ្មោះ: ស៉ីវ សាំង ភេទ ប្រុស អាយុ ៦៤ ឆ្នាំ
មុខរបរ: មេចុងភៅ ប្រភេទសំណង : ឈេីលេីថ្មក្រោម ទំហំ ៦ម៉ែត្រ × ៨ម៉ែត្រ ។
ខូចខាតសំភារះ: ខូចខាតសម្ភារៈផ្ទះឈេីលេីថ្មក្រោម ទំហំ ៦ម៉ែត្រ × ៨ម៉ែត្រ អស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
មូលហេតុ: ផ្ទុះសេខ្សែភ្លេីង ឆ្លងចរន្តអគ្គិសនីកក្នុងផ្ទះខាងលេី
បណ្ដាលឲ្យឆាបឆេះទាំងស្រុងតែម្ដង។
សូមបញ្ជាក់ផងដែរក្នុងករណីអគ្គីភ័យឆាបឆេះខាងលើនេះប្រើប្រាស់រថយន្តអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ : ចំនួនចំនួន ១១ គ្រឿង ប្រេីប្រាស់ទឹកអស់ ១១ រថយន្ត ស្មេីរនឹង ៤៤ម៉ែត្រគូប ។
រថយន្តជំនួយ: ក្រសួងមហាផ្ទៃ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មេីរនឹង ០៤ម៉ែត្រគូប។
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មេីរនឹង ០៦ម៉ែត្រគូប។
រថយន្តទីក្រុងអូឡាំព្យា ចំនួន ០១ គ្រឿង ពុំបានប្រើប្រាស់ទឹក ពន្លត់ចប់ : នៅវេលាម៉ោង ០៥និង០០ នាទីល្ងាច ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាក្នុងករណីអគ្គីភ័យឆាបឆេះជាយថាហេតុដោយសារខ្សែភ្លើងចាស់ឬឆ្លងចរន្ត។