គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន ចាត់តំណាង នាំយកគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ដល់​លោក ស៊ូ​ សាវ៉ាង​ (ហៅតា ហ្វុយ ហ្សូ) តារាកំប្លែងជើងចាស់​ ដែលកំពុងជួបការលំបាក

នៅថ្ងៃទី ២០​ ខែតុលា​ ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ដល់​លោក ស៊ូ​ សាវ៉ាង​ (ហៅតា ហ្វុយ ហ្សូ) តារាកំប្លែងជើងចាស់​ ដែលកំពុងជួបការលំបាក​ និងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើនូវការគិតគូរពីសុខភាពរបស់លោក​ ស៊ូ​ សាវ៉ាង និងលេីកទឹកចិត្ត​ឱ្យមានស្មារតីរឹងប៉ឹង​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ។

លោកស្រី​ ប៉េង​ ផាន​ ​ភរិយាលោកតា​ ស៊ូ​ សាវ៉ាង​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជួយឧបត្ថម្ភជាបន្តបន្ទាប់​នាពេលកន្លងមក។

សូមបញ្ជាក់ថា​ លោកតា​ ហ្វុយ​ ហ្សូ​ ធ្លាប់បានបណ្តុះបណ្តាល​កុមារកំព្រា​ កុមារអនាថាឥតទីពឹង​ ជាច្រេីននាក់​ ឱ្យមានចំណេះដឹង​ និងមានជំនាញផ្នែកសិល្បៈ​ អាចសម្តែង​រកប្រាក់កម្រៃសម្រាប់ចិញ្ចឹមជីវិតបាន​ តាមរយៈ​ សមាគម​ ចលនាវប្បធម៌ជាតិ​ ដេីម្បីកុមារកំព្រា​ កុមារក្រីក្រ​ (ស.ច.វ.ជ.ក.ក)។ ទន្ទឹមនឹងនេះ​ មានកុមារជាច្រេី​ននាក់​ បានធ្វេីសមាហរណកម្ម​ និងបានអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាព​ អាចបម្រេីការងារនានាក្នុងសង្គមបាន៕

Previous Post Next Post
Breaking News