គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សមត្ថកិច្ចបង្ក្របគ្រឿងញៀន​ ឃាត់​ខ្លួន​ជ នសង្ស័យ​៣នាក់​ និងគ្រឿងញៀន ២កញ្ចប់ធំ

សមត្ថកិច្ចបង្ក្របគ្រឿងញៀន​ ឃាត់​ខ្លួន​ជ នសង្ស័យ​៣នាក់​ និងគ្រឿងញៀន ២កញ្ចប់ធំ…

ខេត្ត​កំពង់ចាម​ ៖​ សមត្ថកិច្ច​ ចម្រុះ​នៃខេត្ត​កំពង់ចាម​ ក្រោម​ចំណាត់​ការបញ្ជាពី​លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគ របាលខេត្តកំពង់ចាម​បានចាត់អោយកម្លាំងរួមមាន​ ៖​ កម្លាំងជំនាញផែនការងារ​ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអន្តរាគមន៍ តម្រួតបទបញ្ជា និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់​ចាម កម្លាំងជំនាញ នៃមន្ទីរប្រឆាំ ងគ្រឿងញៀន«ក»៥​ នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១​ បានបើកកិច្ចប្រតិបត្តិការ​បង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី (ដោយប្រើវិធានញុះញ ង់) ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដកហូតយក​វត្ថុតាងមួយចំនួន​ ។

លោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ ដែលជាអ្នកដឹកនាំ​ប ប្រតិបត្តិការនេះ បានឱ្យដឹងថា​ ដោយ បានការឯក ភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម លោកបានសហការជាមួយកម្លាំ ងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន«ក»៥ ដឹកនាំដោយលោក *ឧត្តមសេនីយ៍ទោ សា ន សុទ្ធី ឋាន: នាយករង ទទួលផែនការិយា ល័យប្រឆាំងការសំអាតប្រាក់ «ក»៥ នៃមន្ទីប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី (ដោយ ប្រើវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់​ដូចខាងក្រោមនេះ​ ៖​

១.ឈ្មោះ ស៊ាត សីហា ភេទប្រុស អាយុ៣ ២ឆ្នាំ ជាតិខ្មែរ មុខរបរ បោកអ៊ុត ទីលំនៅបច្ចុប្បន្នភូមិយាងថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តប៉ៃលិន ។
២.ឈ្មោះ ប៊ុត សំអុល ភេទប្រុស អាយុ៣ ៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិរោងចក្រសង្កាត់បរយ៉ាខា ខណ្ឌ ប៉ៃលិន ក្រុងប៉ៃលិន ។

៣.ឈ្មោះ សឿង សុខលី ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ កាត់សក់ មានទី លំនៅបច្ចុប្បន្នភូមិអូរច្រាំង សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ។
ដកហូតវត្ថុតាងរួមមាន : ថ្នាំញៀន ចំនួន ០២កញ្ចប់ធំ មានទម្ងន់​២,០៦៩.​២៧ក្រាមទាំងសំបក រថយន្តម៉ាកកាមរីបាឡែនពណ៌ ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A-2069 ចំនួន ០១គ្រឿង និងទូរស័ព្ទដៃ០៣គ្រឿង ។
សូមបញ្ជាក់​ថា​ ចំពោះ​ជនសង្ស័យខាង​លើ បានយកសំណាកធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ជាលទ្ធផល (អវិជ្ជមាន) បន្ទាប់ពីបញ្ចប់កិច្ចប្រតិបត្តិការ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក៏បានប្រគល់ករណីខាងលើនេះឱ្យមកកម្លាំងជំនាញប្រឆាំងគ្រឿងញៀ នខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់​ ៕

Previous Post Next Post
Breaking News