គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល អំណោយ ភេសជ្ជៈ B’lue និងម៉ាស់ មិនជ្រាបទឹក ពីលោក ខូវ ឆាយ អគ្គនាយកក្រុមហ៊ុន B’lue Cambodia

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល អំណោយ ភេសជ្ជៈ B’lue និងម៉ាស់ មិនជ្រាបទឹក ពីលោក ខូវ ឆាយ អគ្គនាយកក្រុមហ៊ុន B’lue Cambodia

ទទួលអំណោយជា ភេសជ្ជៈ B’lue 10 កេស និងម៉ាស មិនជ្រាបទឹកចំនួន ១០ កេស ពីលោក ខូវ ឆាយ អគ្គនាយកក្រុមហ៊ុន B’lue Cambodia ត្រូវបាន នាំយកមកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ទុក សម្រាប់មន្រ្តីរាជការ ក្រសួងព័ត៌មានប្រើប្រាស់ប្រចាំថ្ងៃ។

លោក ខូវ ឆាយ បានជម្រាបជូនថា ម៉ាស់ចំនួន ១០ កេស ស្មើនិង ៣ ៦០០ ម៉ាស់ គឺក្រុមហ៊ុន B’lue Cambodia ទទួលបានពី សហរដ្ឋអាមេរិក ដែលមានគុណភាពល្អ ប្រើប្រាស់បានច្រើនដង អាច បោកទឹកសម្អាតបាន។

ចំពោះទឹកវីតាមីន ជំនួយសុខភាព B’lue គឺក្រុមហ៊ុន នាំយកមកពីប្រទេសថៃ លក់ក្នុងផ្សារទំនើបៗ ប្រទេសកម្ពុជា មានគុណភាព ជំនួយដល់សុខភាព ពិសេសសម្រាប់អ្នកលេង និងហាត់កីឡា ពិសា មានសុខភាពល្អ អាចជួយពង្រឹងភាព ប្រពន្ធ័ផ្សាំក្នុងរាងកាយ យ៉ាងល្អ។

ក្រុមហ៊ុន B’lue Cambodia បាននាំចូលផ្តាច់មុខនូវផលិតផលភេសជ្ជៈ ប្លូ និង ប្លូ ជេលី ពីប្រទេសថៃ មកលក់ក្នុងទីផ្សារប្រទេសកម្ពុជា ទេីបតែក្នុងឆ្នាំ២០២១ នេះទេ ដោយសារភេសជ្ជៈ ទាំង ២ ប្រភេទ នេះ មានភាពល្បីនៅក្នុងប្រទេសថៃ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណចំពោះ
លោក ខូវ ឆាយ អគ្គនាយកក្រុមហ៊ុន B’lue Cambodia ដែលបានផ្តល់នូវអំណោយជា ភេសជ្ជៈ B’lue 10 កេស និងម៉ាស់ មិនជ្រាបទឹកចំនួន ១០ កេស ជូនដល់ក្រសួងព័ត៌មាន ទុកសម្រាប់ប្រើប្រាស់។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា អំណោយជាម៉ាស់ គឺមន្ត្រីក្រសួងព័ត៌មាន ពិសេសក្រុមព័ត៌មាន និងក្រុមផលិតបទយកការណ៏ ឯកសារផ្សេងៗ ត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃ ដោយសារជួប សំភាសន៌ និងយកព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្រ្តី ជូនពរអោយក្រុមហ៊ុន B’lue Cambodia ទទួលបានជោគជ័យក្នុងមុខរបរ រកសុី មានការគាំទ្រច្រើនពីអតិថិជន៕

Previous Post Next Post
Breaking News