គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសិក្ខាសាលា ស្តីពី"ការអនុវត្តវិជ្ជាជីវ: និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា "

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសិក្ខាសាលា ស្តីពី”ការអនុវត្តវិជ្ជាជីវ: និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា “

សិក្ខាសាលាស្តីពី “ការអនុវត្តវិជ្ជាជីវ: និងសេរីភាពសារព័ត៌មាន ក្នុងក្រប ខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ” ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO ប្រចាំកម្ពុជា បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតី ភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក មីកែល អាគ័រ អ៊ីឌីគែរ អ្នកគ្រប់គ្រងគម្រោង ផ្នែកសារគមនាគមន៏ និងព័ត៌មាន របស់អង្គការ យូណេស្កូ ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូ រាជរដ្ឋាភិបាល អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ នៃក្រសួង ព័ត៌មាន, តំណាងក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ, វាគ្មិន ជាច្រើនស្ថាប័ន, ប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្តទាំង២៥ និងតំណាងអង្គភាព អ្នកសារព័ត៌មាន នានា ប្រមាណជាង ១៦០ នាក់ ។
ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មាធិការ បណ្តុះបណ្តាលវិជ្ជាជីវ:សារព័ត៌មាន និងវិក្រឹតការក្រសួងព័ត៌មាន បានជម្រាប ជូនពីគោលបំណងនៃអង្គសិក្ខាសាលា គឺផ្តល់ការយល់ដឹងដល់សិក្ខាកាម ជា អ្នក សារព័ត៌មាន ទាំងអស់ កាន់តែបានដឹងច្បាស់ថាអ្វីទៅជាការអនុវត្តវិជ្ជាជីវ:សារ ព័ត៌មាន ពិតប្រាកដ និងចង់បង្ហាញអំពីកម្រិតសេរីភាពសារព័ត៌មាន ដែល មាន ការពាក់ពន្ធ័ជាមួយនឹងក្របខណ្ឌច្បាប់នៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែ មានការភាន់ច្រឡំក្នុងការយកមកអនុវត្តន៏ការងារប្រចាំថ្ងៃ ជាពិសេសជាមួយ អាជ្ញាធរ មានសមត្ថិកច្ច និងប្រជាពលរដ្ឋ។ សិក្ខាសាលានេះ ក៏មានការពន្យល់ អំពីរបៀបរបបធ្វើការ និងការអនុវត្តវិជ្ជាជីវ:សារព័ត៌មាន ត្រឹមត្រូវ មានក្រមសីល ធម៌ខ្ពស់ និងស្របតាមច្បាប់ពាក់ពន្ធ័នៃ ព្រះរាជាណាចក្រកម្ពុជា រវាងអ្នកសារ ព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមួយប្រជាពលរដ្ឋទូទៅ។


ឯកឧត្តម ហ៊ីវ ជននាថ បានធ្វើការរំលឹកដែរថា ដោយទទួលបានការចង្អុល បង្ហាញ ពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ គឺក្រសួងព័ត៌មាន គ្រោងរៀបចំសិក្ខា សាលានេះ តាំងពីដើមឆ្នាំ២០២១ តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងការសម្របតាមវិធានការរបស់រាជរដ្ឋាភិបាល ក្រុមការងារមិនអាចរៀបចំ សិក្ខាសាលានេះបានដោយផ្ទាល់ ហើយសិក្ខាសាលាបែបនេះ ក៏មិនអាចធ្វើតាម រយ: Online បានដែរ ព្រោះបញ្ហាសំខាន់គឺនៅលើគុណភាព ។
តែសម្រាប់ឱកាសនេះ អាចធ្វើជាលក្ខណ: រូបវន្ត បានតែនៅរក្សាកម្រឹត សមរម្យសម្រាប់អ្នកចូលរួម និងការអនុវត្តវិធានការសុខាភិបាលដដែល។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសាន៏បញ្ជាក់ថា ការរៀបចំ សិក្ខាសាលានេះឡើង គឺជាថ្ងៃប្រវត្តិសាស្រ្ត មួយ ដែលអ្នកសារព័ត៌មាន និង អាជ្ញាធរ មានសមត្ថកិច្ច ក្រសួងមហាផ្ទៃ ក៏ដូចជាអ្នកច្បាប់ក្រសួងយុត្តិធម៌ បាន មកជួបពិភាក្សាគ្នាដោយផ្ទាល់ និយាយពីចំណុចណាខ្លះដែលមិនយល់គ្នា ។


ដូច្នេះ ការជួបជុំគ្នានាពេលនេះ មិនមែនមក ជះភក់ ដាក់គ្នា ឬ ទម្លាក់កំហុសដាក់ គ្នានោះទេ គឺជាកម្មវិធីដែលខ្មែររៀបចំ ធ្វើដំណើរការលទ្ធិប្រជាធិបតេយ្យមួយ បែបខ្មែរ ដើម្បីស្វែងយល់ពីគ្នាទៅវិញ ទៅមក ។
នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានដើរតូសំខាន់ណាស់ បើគ្មាន សារព័ត៌មាន មួយសេរី និងឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យនោះទេ ។ ប៉ុន្តែមានអ្នកមួយចំនួន បានយល់ថា ឯករាជ្យ មិនស្ថិតក្នុងច្បាប់ ឬ មិនត្រូវដើរ តាមរាជរដ្ឋាភិបាល ត្រូវតែប្រឆាំងរដ្ឋាភិបាល ទើបហៅថា ឯករាជ្យនោះទេ ដែល ជាការយល់ច្រឡំខុស្រឡះតែម្តង ។ ឯករាជ្យ គឺជាសេរីភាពក្នុងការគិតនៅក្នុង ខួរក្បាល មិនមែនជំហរប្រឆាំងដាច់ខាត មិនមែនជំហរគាំទ្រដាច់ខាត គឺមិនមែន នោះទេ អ្នកសារព័ត៌មាន គឺមានជំហរមួយ ដោយឡែករបស់ខ្លួន ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា កន្លងមក ក្រសួងព័ត៌មាន តែងទទួលការបន្ទោស ថា ហេតុអ្វីក៏អនុញ្ញាតអោយមានអ្នកកាសែតច្រើនម្ល៉េះ ? បញ្ហានេះ ឯកឧត្តម រដ្ឋមន្រ្តី បានពន្យល់ថា នៅក្នុងមាត្រា ៩១ នៃច្បាប់កម្ពុជា គឺបានសិទ្ធិសារព័ត៌មាន នេះ ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប ។ ក្នុងរយ:កន្លងមកនេះ មានការយល់ច្រឡំថា ច្បាប់ស្តីពីររបបសារព័ត៌មាន គឺជាច្បាប់សម្រាប់អ្នកកាសែត តែមិនមែននោះទេ ។

ច្បាប់ស្តីពីរបបសារព័ត៌មាន គឺជាច្បាប់សម្រាប់គ្រប់គ្នាទាំងអស់ ហើយអ្នកណា ក៏អាចធ្វើជាអ្នកកាសែតបានដែរ ព្រោះវិជ្ជាជីវ:សារព័ត៌មាន ជាវិជ្ជាជីវ:សេរី អត់ មានកំណត់លក្ខខណ្ឌ សញ្ញាបត្រ ឬត្រូវចូលសាលារៀន នោះទេ ប៉ុន្តែពេលណា ដែលត្រូវធ្វើជាអ្នកកាសែត គឺត្រូវមានក្រឹត្យក្រម ដែលត្រូវអនុវត្តន៏ ក្នុងកិច្ចការងារ សារព័ត៌មាន ។ ការងារសារព័ត៌មាន គឺជាការងារថ្មី ហើយអ្នកកាសែត ប្រមាណ ៨០ ភាគរយ មិនបានរៀនវិជ្ជាជីវ: នេះទេ គឺចូលធ្វើតែម្តង ហើយក៏មិនដែលបាន មើល ច្បាប់របបសារព័ត៌មាន ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ដ៏ទៃទៀតនោះទេ គឺធ្វើ តាមចិត្ត ហើយយល់ខ្លួនឯងថា មួយនេះត្រូវ មួយនេះខុស តាមពិតវាន័យខុសគ្នាយើងធ្វើការងារគឺមានចំណុចដែលត្រូវអនុវត្តន៏ ។

ដូច្នេះ ក្នុងរយ:ពេលកន្លងមក នេះ ឃើញមាន អ្នកសារព័ត៌មាន ខ្លះ ទៅដណ្តើមបំពានកន្លែងការងាររបស់ សមត្ថកិច្ច អាងខ្លួនជាអ្នកសែត ថាខ្លួន មានសិទ្ធិ ។ តែសិទ្ធិនេះ នៅប្រទេសណា ក៏ដោយគេអោយ ក្នុងកំរិតណាមួយ ៕


Previous Post Next Post
Breaking News