គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គួអោយរន្ធត់ចិត្តមិនធ្លាប់មានទេ លោកអើយ រថយន្តកាមរីឆ្លាម ធ្លាក់ចូលទឹកស្លាប់ ៧នាក់

គួអោយរន្ធត់ចិត្តមិនធ្លាប់មានទេ លោកអើយ រថយន្តកាមរីឆ្លាម ធ្លាក់ចូលទឹកស្លាប់ ៧នាក់

ខេត្តកំពត៖ មនុស្សចំនួន៧នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចណ៍រថយន្តម៉ាកcamaryឆ្លាម ដែលមានស្លាកលេខ តាកែវ 2A-1452 បានក្រឡាប់ធ្លាក់ចូលទឹកប្រឡាយ នៅតាមបណ្ដោយផ្លូវ៤១ ដែលស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ករណីកើតហេតុនេះនៅវេលាម៉ោង ២:៤៥នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ប្រភពព័ត៏មានបានឱ្យដឹងថា រថយន្តដែលរងគ្រោះថ្នាក់នេះ បានធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិច បើកបរក្នុងល្បឿនយ៉ាងលឿន បណ្តាលឱ្យបែកកងរថយន្តក្រឡាប់ចូល ក្នុងប្រឡាយទឹកបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តទាំង៧នាក់ បានស្លាប់ទាំងអស់តែម្តង។

ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ មានប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់ផងដែរ។ សម្រាប់សាកសពជនរងគ្រោះទាំង៧នាក់នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទេ។
ចំពោះព័ត៌មានលម្អិត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យេីង នឹងជំរាបជួននៅពេលក្រោយ៕

Previous Post Next Post
Breaking News