គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គួរឲ្យសង្វេកណាស់ ពលករខ្មែរធ្វើការស្រុកថៃ ជួបឧប្បវហេតុរថយន្តក្រឡាប់ ខណៈជិះទៅធ្វើការ បណ្តាយឲ្យស្លាប់ ៥នាក់និងរបួស ៨នាក់

គួរឲ្យសង្វេកណាស់ ពលករខ្មែរធ្វើការស្រុកថៃ ជួបឧប្បវហេតុរថយន្តក្រឡាប់ ខណៈជិះទៅធ្វើការ បណ្តាយឲ្យស្លាប់ ៥នាក់និងរបួស ៨នាក់ …!

ប្រទេសថៃ៖ យោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃបានឲ្យដឹងថា កាលពីវេលាម៉ោង២៣:០០នាទីយប់ ថ្ងៃទី០២ វិច្ឆិកា ២០២១ នៅមន្ទីរពេទ្យវ៉ាំង សំបូរណ៍ ខេត្តស្រះកែវ អធិការនគបាលស្រុកវ៉ាំង សំបូរណ៍ ព្រមទាំងក្រុមការងារ បានធ្វើដំណើរចូលទៅស៊ើបសួររកការពិត ក្រោយពីមន្រ្តីក្រុមសង្រ្គោះខេត្តស្រះកែវ និងក្រុមគ្រូពេទ្រស្រុកវ៉ាំង សំបូរណ៍ នាំគ្នាដឹកសាកសពពលករខ្មែរ និងអ្នករងរបួសជាច្រើន មករំរបួសនិងព្យាលបាលបឋម ក្រោយរថយន្តដឹកពលករខ្មែរកើតឧបទ្ធវហេតុក្រឡាប់ កាលពីវេលាម៉ោងប្រមាណ២០,៥០នាទីកន្លងមក នៅបរិវេណផ្លូវបំបែកជា៤រង្វង់មូលភូមិ ខ្លង យ៉ាយអ៊ីន ឃុំវ៉ាំង ថង ស្រុកវ៉ាំង សំបូរណ៍ ខេត្តស្រះកែវ ដោយរថយន្តកើតហេតុ ពាក់ស្លាកលេខ៤៥៥១ក្រុងបាងកក។

រថយន្តនោះ ដឹកពលករខ្មែរយ៉ាងណែនសរុប១៣នាក់ មានមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៥នាក់ ក្នុងនោះស្រី៣និងប្រុស២នាក់ ដែលម្នាក់ក្នុងនោះគឺអ្នកបើកបរ សម្រាប់អ្នករងរបួសត្រូវបញ្ជូនទៅមន្ទីរពទ្យវ៉ាំង សំបូរណ៍៨នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។

យោងតាមការឲ្យដឹងពីមន្រ្តីសង្រ្គោះម្នាក់បានឲ្យដឹងថា ចំណុចចូល ឡែម អ្នកឃើញហេតុការណ៍បានរៀបរាប់ថា ខ្លួនកំពុងបើកម៉ូតូត្រឡប់ទៅផ្ទះ និងឈប់ម៉ូតូនិយាយទូរសព្ទ័ក្បែរចំណុចកើតហេតុផ្លូវបំបែជា៤ខ្លង យ៉ាយអ៊ីន មិនដល់មួយនាទីផង ក៏មានរថយន្តម៉ាក ភីកអាប់ បើកសំដៅមកយ៉ាងលឿន ឃើញរថយន្តមកបត់និងរេចង្កូតរួចក្រឡាប់នៅលើផ្លូវខាងស្ដាំដៃ និងក្រឡាប់មួយត្រឡប់ទៀត ធ្វើឲ្យរថយន្តក្រឡាប់២ត្រឡប់ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង ទើបរាយការណ៍ទៅអង្គភាពសង្រ្គោះ។

យ៉ាងណាក៏ដោយ ក្រោយដឹកអ្នករងរបួសទៅព្យាបាលបឋម ដោយអ្នករងរបួស២នាក់មានសភាពធ្ងន់ធ្ងរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចព្រះយុវរាជ ស្រះកែវ ដោយ
ឡែកអ្នកស្លាប់ក្រុមគ្រូពេទ្យនិងផ្នែកសង្រ្គោះ ត្រូវស្លៀកឯកសណ្ឋានការពារ ដើម្បីចូលទៅប្រមូលភស្តុតាង ថតរូប ព្រមទាំងត្រួតពិនិត្យរកវីរុសកូវីដ-១៩ ពីសាកសពជនរង
គ្រោះ ដែលជំហ៊ានដំបូងរកឃើញថា មានពលករខ្មែរម្នាក់ ឆ្លងកូវីដ-១៩ទៀតផង ធ្វើឲ្យសមត្ថកិច្ចត្រូវត្រៀមលក្ខណះឃ្លាំមើលបន្ត២៤ម៉ោង៕

Previous Post Next Post
Breaking News