គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបអគ្គនាយិកា ក្រុមហ៊ុនកែសម្ពស្ស E.M Beauty Clinic រួមជាមួយសហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបអគ្គនាយិកា ក្រុមហ៊ុនកែសម្ពស្ស E.M Beauty Clinic រួមជាមួយសហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកស្រី ម៉ន ថារ័ត្ន អគ្គនាយិកា ក្រុមហ៊ុន កែសម្ពស្ស E.M Beauty Clinic រួមជាមួយសហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន បានគោរពស្នើ សុំការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរួមចំណែកលើកតម្កើងវិស័យ សេដ្ឋកិច្ច ដែលសហគ្រិនស្ត្រីជាខ្មែរ នាពេលបច្ចុប្បន្នមានលទ្ធភាពនិង សមត្ថភាព បំពេញការងារ និងប្រកបរបរអាជីកម្ម ផ្សេងៗជាច្រើនផ្នែក តាមជំនាញច្បាស់លាស់។

លោកស្រី ម៉ន ថារត្ន័ បានបញ្ជាក់ថា ដោយពិនិត្យឃើញថា បង ប្អូនស្រ្តី មានសមត្ថភាព​ ក្នុងវិស័យនានាជាច្រើន ពិសេសក្នុងវិស័យកែ សម្ពស្ស ដោយមិនចាំបាច់អោយប្រជាពលរដ្ឋចេញទៅក្រៅប្រទេសរក សេវា ដូច្នេះទៀតនោះ ទើបខាងសហគ្រិនម្ចាស់ក្រុមហ៊ុន មួយចំនួន បានអញ្ជើញ មកសុំការគាំទ្រ ពី ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន

ដើម្បីជួយផ្សព្វផ្សាយអោយបានទូលំទូលាយ ពីអ្វីដែលមាន នៅក្នុង ប្រទេស ទាក់ទងការរក្សានិងកែសម្ពស្ស បានស្រស់ស្អាត ពីអ្នក ជំនាញ មានបទពិសោធន៍ បានសិក្សានៅក្រៅប្រទេស ។ លោកស្រី ម៉ន ថារត្ន័ បានបញ្ជាក់ថា សម្រាប់ក្រុមហ៊ុន កែសម្ពស្ស E.M Beauty Clinic បានបើកដំណើរការអស់រយ:៥ ឆ្នាំមកហើយ ដោយទទួលបាន ពានរង្វាន់ ក្នុងវិស័យកែសម្ពស្សនៅប៉ែកអាស៊ី រួមមានពានរង្វាន់ ការ លើកកម្ពស់ ស្រ្តីនិង កុមារ នៅប្រទេស អារ៉ាប់រួម,Top Ten ផ្នែកវិស័យ សហពន្ធ័ទឹក មាត់ត្រចៀកកាំកម្ពុជា នៅប្រទេសម៉ាឡេស៊ី និងមាន គ្រូជំនាញកែសម្ពស្សរយ:ពេល៣៥ ឆ្នាំ មកពីសហរដ្ឋអាមេរិកផងដែរ។

សម្រាប់សហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន ដែលបានអញ្ជើញចូលជួប សំដែងការគួរសម និងគោរពស្នើសុំការគាំទ្រពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាឱកាសនេះ រួមមាន ក្រុមហ៊ុនកែសម្ភស្ស E.M Beauty Clinic ,ក្រុមហ៊ុន ប៉ារីសា ជេអិល ខេមបូឌា ,ក្រុមហ៊ុន ម៉ានីហ៊ន ខេមបូឌា ខូអិលធីឌី ដែលចែកចាយផលិតផលផ្តាច់មុខ នៅប្រទេស កម្ពុជា យីហោ “ម៉ាហូ MAHO” ពីប្រទេសជប៉ុន (ម៉ាហូ ឯកទេស ពង្រឹង ប្រព័ន្ធភាពស៊ាំឲ្យខ្លាំងរឹងមាំ),ក្រុមហ៊ុន ចាន់ណារិទ្ធ ត្រេឌីង ផលិតផល បំបាត់មុន,ក្រុមហ៊ុន រឿន ធារី ខូស្មិចទិច ខូ អិល ធី ឌី, ក្រុមហ៊ុន Queen yourself trading co.,LTD ផលិតផល Stem cell make up គ្រឿង សម្អាងធម្មជាតិ កោសិកាដើមរុក្ខជាតិ, ក្រុមហ៊ុន CK camko ,co LTD បង្កើតប្រេនផលិតផល ខសមេទិក មកពីកូរ៉េ, ហាង EM & T អ្នក ឯកទេសខាង ប៉ាក់ & ផ្លុំចិញ្ចេីម នឹងទទួលបង្រៀសិស្ស និងក្រុមហ៊ុន SK2C Import Export co.,LTD ដែលនាំចូលនូវផលិត ផលទឹកមាត់ ត្រចៀកកាំ ម៉ាក់ Golden Nest ពីប្រទេសអាមេរិក។

​ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការគាំទ្រ និង វាយតំលៃខ្ពស់ចំពោះសហគ្រិនស្រ្តី ទាំងអស់ដែលមានសមត្ថភាព និង វិជ្ជាជីវ: ក្នុងការប្រកបរបរអាជីវកម្ម និងធ្វើជំនួញ នានាប្រកបដោយ សក្តានុពល ។ តាមរយ:នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានអោយក្រុម ការ ងារទូរទស្សន៏ជាតិកម្ពុជា ជួបធ្វើបទសំភាសន៍ ជាមួយ សហគ្រិនស្រ្តី ជាម្ចាស់ក្រុមហ៊ុននីមួយៗ ដើម្បីផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ពី អ្វីដែលស្រ្តីខ្មែរធ្វើបាននៅក្នុងប្រទេសខ្លួនដោយផ្ទាល់ដោយមិនចាំបាច់ អោយបងប្អូនប្រជាពលរដ្ឋ ចំណាយពេលវេលា​និងថវិកា ច្រើន ទៅ ក្រៅប្រទេស ដើម្បីស្វែងរក សេវា កែសម្ពស្សនោះទេ នៅក្នុង ប្រទេស ក៏មានដែរ ហើយជាអ្នកជំនាញនឹងមានការទទួលស្គាល់ពីស្ថាប័នពាក់ ពន្ធ័ផងដែរ៕


Previous Post Next Post
Breaking News