ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម (JC) លើកទី១៩
នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចស ហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ ក្រសួងព័ត៌ មានចូលរួមកិច្ច ប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម (JC) លើកទី១៩ ដែលរៀបចំឡើងដោយ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូអនឡាញ ។
លោកជំទាវ សឿ រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ មានប្រសាសន៏លើកឡើងថាសម្រាប់ឱកាសនេះគឺជាកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សា និងបានផ្តល់យោបល់កែសម្រួលលើចំណុចខ្លឹមសារ ទាក់ ទងនឹងវិស័យរបស់ក្រសួងស្ថាប័ននីមួយៗ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាន៏លើក ឡើងថា តាមរយៈខ្លឹមសារនៃសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC លើកទី ១៩ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រង់ចំណុចទី១៣ ទាក់ទងនឹងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែល មានខ្លឹមសារមួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការជាមួយ ក្រសួងព័ត៌មាន និង ទូរគមនគមន៏ វៀតណាម ដោយភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះការអនុវត្តផែនការ កិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១៦-២០២០ រវាងក្រសួងព័ត៌មានកម្ពុជា និង ក្រសួងព័ត៌មាន និងទូរគមនាគមន៏ វៀតណាម ។
ភាគីទាំងពីរភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះការចុះ ហត្ថលេ ខាលើ “ផែនការសហប្រតិបត្តិការលើវិស័យព័ត៌មានសម្រាប់រយៈពេល ២០២១-២០២៥” ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ភាគីទាំងពីរ បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរ គណៈប្រតិភូ សារព័ត៌មានគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធលើការប្រយុទ្ធ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនេះបាន សាទរចំពោះការបង្កើត វគ្គបណ្តុះ បណ្តាលជំនាញដែលរៀបចំដោយភាគី វៀតណាម សម្រាប់អ្នកបច្ចេកទេស និង អ្នកសារព័ត៌មានក្នុងបណ្តាឆ្នាំកន្លងទៅ ។ ភាគីវៀតណាម ឯកភាព ក្នុងការបន្ត រៀបចំវគ្គបណ្តុះបណ្តាលជូន មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកគ្រប់គ្រង់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា ។
ភាគីទាំងពីរ ឯកភាពក្នុងការជម្រុញការផ្លាស់ប្តូរខ្លឹមសារ កម្មវិធីផ្សាយវិទ្យុ និងទូរទស្សន៍ ទៅវិញទៅមក ។ បង្កលក្ខណៈងាយស្រួល ដល់គ្រប់ស្ថាប័នសារ ព័ត៌មាន ដើម្បីយកព័ត៌មានអំពីប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ជា ពិសេសអំពីសមិទ្ធផល ដូចជា ចំណងសាមគ្គីភាពល្អនៃប្រទេសទាំងពីរ ស្រប តាមច្បាប់ និងបទដ្ឋានគតិយុត្ត នៃប្រទេសរបស់ខ្លួន ។ ក្នុងន័យនេះភាគី ទាំងពីរ នឹង ពង្រីកទំនាក់ទំនងជាមិត្តភាពរវាងទីភ្នាក់ងារសារព័ត៌មាន ភ្នាក់ងារបោះពុម្ព ផ្សាយ និងស្ថានីយ៍ផ្សាយ រួមជាមួយការផ្តល់អ្នកបច្ចេកទេស និងការចែករំលែក បទពិសោធន៌រវាងគ្នាទៅវិញទៅមក ។
សម្រាប់កិច្ចសហប្រតិបត្តិការជាមួយវិទ្យុសំលេងវៀតណាម (VOV) តាម សំណើរបស់ភាគីកម្ពុជា ភាគីវៀតណាមឯកភាព ក្នុងការជួយឧបត្ថម្ភដល់កម្ពុជា សម្រាប់គម្រោង “លើកកម្ពស់សមត្ថភាពនៃការផលិតកម្មវិធីផ្សាយ ការរក្សាទុក ឯកសារ និងកម្លាំងផ្សាយរបស់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា” នឹងត្រូវបញ្ចប់នៅ ឆ្នាំ២០២២ ។
លោកជំទាវ សឿ រដ្ឋចាវី បានអរគុណចំពោះការចូលរួម ផ្តល់យោបល់ កែ សម្រួល លើសេចក្តីព្រាងកំណត់ហេតុត្រៀមរៀបចំកិច្ច ប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម (JC) លើកទី១៩ ហើយរបាយការណ៍នៃកិច្ចប្រជុំ នឹងគោរព ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចសម្រាប់ត្រៀមចូលរួម កិច្ចប្រជុំពេញអង្គ JC លើកទី១៩ នៅខែធ្នូ ឆ្នាំ២០២១ នាពេលខាងមុខនេះ៕