គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រថយន្តដឹកទំនិញធុនធំមួយគ្រឿង ចុះស្ពានដាច់ហ្វ្រាំង ជ្រុលបុករះរថយន្ត ,ម៉ូតូកង់បី និងម៉ូតូ ជាច្រើនគ្រឿង បណ្ដាលឲ្យមានមនុស្សប្រុស-ស្រី រងរបួសធ្ងន់-ស្រាល​ជាច្រើននាក់ បញ្ជូនទៅមន្ទីរពេទ្យជាបន្ត បន្ទាប់

រថយន្តដឹកទំនិញធុនធំមួយគ្រឿង ចុះស្ពានដាច់ហ្វ្រាំង ជ្រុលបុករះរថយន្ត ,ម៉ូតូកង់បី និងម៉ូតូ ជាច្រើនគ្រឿង បណ្ដាលឲ្យមានមនុស្សប្រុស-ស្រី រងរបួសធ្ងន់-ស្រាល​ជាច្រើននាក់ បញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់….!

ភ្នំពេញ÷ រថយន្តនិសាន់ដឹកទំនិញ ប្រភេទឃ្លុប បើកចុះពីស្ពានព្រះមុនីវង្សចាស់ ហើយរថយន្តដាច់ហ្វ្រាំងបានជ្រុលទៅបុកមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿងនិងរងរបួសមនុស្សជាច្រើននាក់ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២:៣០នាទី
រសៀល ថ្ងៃទី២៣ ខែធ្នូ ២០២១ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ មុខការ៉ាស់សាំងភីធីធី សង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក​ និសាន់ ក្បាលពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3G-3338 បើកបរដោយ​បុរសម្នាក់វ័យជាង៣០ឆ្នាំ រត់គេចក្រោយបង្ករ ហេតុរួច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទុកប្រគល់ឲ្យជំនាញ។

មុនពេលកើតហេតុ បើតាមអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា​ គេរថយន្តបង្កបើកបរចុះពីលើស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីកើតទៅលិច ខណះចុះមកដល់ក្រោមស្រាប់តែរថយន្ត ដាច់ហ្វ្រាំងដាក់លេខទប់ល្បឿនក៏មិនចូល ក៏ជ្រុលទៅបុករថយន្ត​ ម៉ូតូនិងម៉ូតូកង់បី ដែលនៅខាងមុខ សរុប១០គ្រឿង របួសមនុស្សជាច្រើននាក់ ។

ក្នុងហេតុការណ៍នេះ បង្កអោយខូចខាត​ រថយន្ត៣គ្រឿង ម៉ូតូ៣គ្រឿង និង ម៉ូតូកង់បី៤គ្រឿង សរុប១០គ្រឿង បើតាមសម្តីតៃកុងរថយន្តដែល សមត្ថកិច្ចឃាត់ខ្លួន បានឲ្យដឹងថា ខណះពេលបើកចុះពីលើស្ពាន​ស្រាប់តែរថយន្ត ជាន់ហ្វ្រាំងលែងស៊ី ហើយខ្លួនបានបុកលេខបញ្ចូលដើម្បីទប់ល្បឿននិងព្យាយាមបញ្ឈប់រថយន្ត និងប៊ួងចង្កូតអោយទៅបុកនិងខឿនផ្លូវ ប៉ុន្តែនៅតែទប់មិនជាប់​ក៏ជ្រុលទៅបុករះម៉ូតូ ម៉ូតូកង់បីនិងរថយន្តជាច្រើនគ្រឿងតែម្តង។

ក្រោយកើតហេតុភ្លាមៗនោះ ប៉ូលិសចរាចរណ៍ដែលឈរ នៅគោលដៅខាងលើបានហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ និង សម្រួលការកកស្ទះសម្រួលយករថយន្ត ផាសស្អាប់នឹងម៉ូតូកង់បីដែលរងការខូចខាតនៃគ្រោះថ្នាក់ទាំងអស់ចេញពីកន្លែងកើតហេតុ និងវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយពេលក្រោយ៕

Previous Post Next Post
Breaking News