ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបថ្នាក់ដឹកនាំវិទ្យុមិត្តភាព កម្ពុជា ចិន ប្រចាំកម្ពុជា បញ្ចប់អាណត្តិការងារ
ក្នុងឱកាសបញ្ចប់អាណត្តិការងាររយ:ពេល៥ ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា លោក Feng Hui អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា ចិន និងកញ្ញា Zhang Yan ping (សារ៉ាយ) បានអញ្ជើញចូលជួបគោរពលា និង ជម្រាបជូនពីលទ្ធផល ការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៍បានក្នុងពេលកន្លងមកនេះជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន ។
នៅក្នុងឱកាសនេះដែរ លោក Feng Hui ក៏បានធ្វើការណែនាំ ប្រធានថ្មី ដែលត្រូវមកជំនួសការងារ គឺកញ្ញា Kong Siqi អគ្គនាយិកា វិទ្យុមិត្តភាព កម្ពុជា ចិន ប្រចាំកម្ពុជា និងកញ្ញា Yao Shiya ។
លោក Feng Hui បានមកបំពេញការងារ និងណែនាំអោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្គាល់កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ។
វិទ្យុមិត្តភាពកម្ពុជាចិន CCFR ត្រូវបានបង្កើតឡើងក្រុមកិច្ចសហប្រតិបត្តិ ការរវាងវិទ្យុជាតិកម្ពុជាជាមួយនឹងវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ដោយមាន ការគាំទ្រពីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្លាស់ប្ដូរ សិល្បៈ វប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹតចំណងមេត្រីភាពឱ្យកាន់តែស៊ីជម្រៅ បន្ថែម ទៀត ព្រមទាំងជំរុញការយល់ ដឹងពីគ្នានិងផ្សារភ្ជាប់ដួងចិត្តទៅ វិញទៅមករវាង ប្រជាជនប្រទេសទាំងពីរចិននិងកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលការ ងារទាំងឡាយដែល លោក លោក Feng Hui អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា ចិន និងកញ្ញា Zhang Yan ping សម្រចអនុវត្តន៏បានក្នុងអាណត្តិការងារនៅកម្ពុជា និងបានសំដែងនូវការស្វាគមន៍ ចំពោះអគ្គនាយិកាថ្មី ដែលមកបំពេញការងារ នៅកម្ពុជា ដើម្បីធ្វើអោយចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំង២ ពិសេសការផ្លាស់ប្តូរ និងផ្សព្ធផ្សាយព័ត៌មាន បានកាន់ប្រសើរឡើងបន្ថែមទៀត។
បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំ វិទ្យុមិត្តភាពកម្ពុជា ចិន បានអោយដឹង ថា វិទ្យុនេះ បានកំពុងផ្សារភ្ជាប់ចំណងមិ ត្តភាពជាមួយប្រជាជនកម្ពុជា ដែលរស់ នៅ តំបន់ជុំវិញរាជធានីភ្នំពេញ និងខេត្តសៀមរាប។ តាមរយៈ វិទ្យុមិត្តភាពកម្ពុជា ចិន បច្ចុប្បន្នបុគ្គលិកជនជាតិខ្មែរប្រមាណ៤០ នាក់ កំពុងបំពេញការងារ ដើម្បី ដំណើរ ការកម្មវិធីផ្សាយចំនួន១០ ចាប់ពីម៉ោង៦ព្រឹក ដល់ ម៉ោង១២ យប់។
វិទ្យុមិត្តភាព កម្ពុជា បានធ្វើកិច្ចសហការជាមួយប្រពន្ធ័ផ្សព្ធផ្សាយរបស់រដ្ឋ និងឯកជន មួយចំនួន នៅកម្ពុជា ដើម្បីរួមគ្នាផ្សាយព័ត៌មាន បានឆាប់រហ័ស ថ្មីៗ ទាន់ហេតុការណ៏ ទាំងព្រឹត្តការណ៍ជាតិ និងអន្តរជាតិ ។
ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញថា ប្រទេសកម្ពុជានិង ប្រទេសចិន មាន ទំនាក់ទំនងជាមួយគ្នាតាំងពីយូរយារណាស់មកហើយ ដែលយើងអាចដឹងច្បាស់ តាមរយៈកំណត់ត្រារបស់លោក កាំង ថៃ ដែលជារាជទូតចិនមកបំពេញទស្សន កិច្ច នៅក្នុងសម័យ ហ្វូណន និងកំណត់ត្រារបស់លោក ជីវ តាក្វាន់ ដែលជារាជ ទូតចិន មកបំពេញទស្សនកិច្ចនៅក្នុងសម័យ អង្គរ។
រហូតមកដល់សម័យសង្គមរាស្ត្រនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសទាំងពីរ ក៏បានភ្ជាប់ ទំនាក់ទំនងការទូតជាមួយគ្នា ដែលគិតរហូតមកដល់ ពេលនេះ គឺមានរយៈពេល៥៦ឆ្នាំហើយ។ តាមរយៈ ប្រវត្តិនៃការចងសម្ព័ន្ធមិត្ត កន្លងមក កម្ពុជានិងចិន គឺជា អ្នកជិតខាងដ៏ល្អ ដែលរាប់អានគ្នាជាមិត្តភក្កិល្អ ជឿ ទុកចិត្តគ្នាជាបងប្អូនរួមសុខរួមទុក្ខ និងជាដៃគូសហការគ្រប់ជ្រុងជ្រោយដ៏ប្រសើរ រហូតមកដល់ បច្ចុប្បន្ន។
ដោយមើលឃើញពីសារៈសំខាន់នៃចំណងមិត្តភាព រវាងប្រទេសនិងប្រជា ជន ទាំងពីរ កម្ពុជាចិន និងបាន ធ្វើកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ឈរលើ គោល ការឈ្នះឈ្នះទាំង អស់គ្នា វិទ្យុមិត្តភាពកម្ពុជាចិនក៏ត្រូវ បានបង្កើត ឡើង តាមរយៈកិច្ចសហប្រតិបត្តិការរវាង វិទ្យុ ជាតិកម្ពុជានៃក្រសួងព័ត៌មានកម្ពុជា និង វិទ្យុ អន្តរជាតិចិន ដោយដើរតួនាទីជាខ្សែចម្លងសម្លេង ទៅវិញទៅមក ដើម្បីឱ្យ ប្រជាពលរដ្ឋបានដឹងឮ ក៏ដូចជាបានផ្លាស់ប្តូរព័ត៌មាន និងវប្បធម៌រវាង ប្រទេស កម្ពុជា ចិន ៕