គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប និងទទួលសៀវភៅចំនួន២០ ច្បាប់មានចំណងជើងថា “យុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី” ពីឯកឧត្តម ពៅ សុខ ទីប្រក្សាផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអ្នកនិពន្ធសៀវភៅ

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប និងទទួលសៀវភៅចំនួន២០ ច្បាប់មានចំណងជើងថា “យុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី” ពីឯកឧត្តម ពៅ សុខ ទីប្រក្សាផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអ្នកនិពន្ធសៀវភៅ ។
ឯកឧត្តម ពៅ សុខ បានបញ្ជាក់ថា សៀវភៅខាងលើនេះ និយាយអំពីការ ចរចាសន្តិភាពចន្លោះពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩៨ ដែលខ្លឹមសារនៃសៀវ ភៅ បានផ្តល់ផលប្រយោជន៍ល្អសម្រាប់យុវជនជំនាន់ ដើម្បី ទុក សម្រាប់ការ អាន បានយល់ដឹង ពីរបត់នយោបាយដ៏គ្រោះថ្នាក់ របស់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបាន ប្រថុយ គ្រោះថ្នាក់ ក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា។
សៀវភៅនេះដែរ ក៏បានបង្ហាញដល់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ បានយល់ថាសន្តិភាពគឺមិនមែន ជាការងាយស្វែងរកបាននោះទេ គឺកាត់ឆ្លងកាត់ ឧបសគ្គច្រើន ។
ដូច្នេះការដែលឯកឧត្តម ពៅ សុខ រៀបចំចងក្រងសៀវភៅនេះឡើង ដើម្បី សបញ្ជាក់ថា រួមគ្នារក្សាសន្តិភាពជាជំហានពីព្រោះសន្តិភាពមិនអាចយកសង្រ្គាម ទៅបញ្ចប់ដោយសង្រ្គាមនោះទេ ដែលជាប្រសាសន៍លើកឡើងដោយ សម្តេច តេជោ ហ៊ុន សែន គឺត្រូវការចរចា ហើយការចរចាវាត្រូវការប្រើពេលវេលាយូរ ហើយពេលខ្លះ ភាគីដែលមានឥទ្ធិពលនៅលើសមរភូមិយោធា គេមិនមកចរចា ជាមួយភាគីដែល កម្លាំងខ្សោយនៅលើសមរភូមិយោធាទេ។
ទាំងនេះ ហើយគឺជាឧបសគ្គមហាលំបាក ដែលជាបញ្ហាដែល ថ្នាក់ ដឹកនាំ ខិតខំស្វែងរកបាន ។ តាមរយ:សៀវភៅនេះ អាចជាគន្លឹះសម្រាប់តំបន់ ផ្សេងៗ អាចយកទៅអនុវត្តបានក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសនីមួយៗ ពីព្រោះ យុទ្ធសាស្ត្រក្នុងការបញ្ចប់សង្គ្រាម សម្តេចតេជោលោកមាន វិធីសាស្ត្រល្អ ល្អ និង ការចរចាសន្តិភាព ៕

Previous Post Next Post
Breaking News