គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយ តម្លៃការងាររបស់រដ្ឋបាលក្រុងស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្តាល

កិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយ តម្លៃការងាររបស់រដ្ឋបាលក្រុងស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្តាល….!

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្រប សម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការ ងាររបស់រដ្ឋបាលក្រុង ស្រុកទាំង១១ ក្នុងការគ្រប់ គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្ត កណ្តាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភះឆ្នាំ២០២២។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា យេីងបានដឹងថាកន្លងមកកិច្ចការទុកដាក់សំរាម​ សំណល់រឹង​ សំណល់រាវ យេីងបានប្រជុំមួយលេីកជាពីរលេីកមកហេី​យ​ តែហាក់មិនទាន់មានប្រសិទ្ធភាពនៅឡេីយ​ សំរាម​សំណល់រឹង​ រាវនៅតែមានតាមដងផ្លូវ​ធ្វេីអោយបាត់បង់សោភណ័ភាព​ ប៉ះពាល់ដលបរិស្ថាន ពិសេសអនាមយ័ចំពោះសុខភាពរបស់ប្រជាជន។ ឆ្លេីយតបជាមួយបញ្ហានេះ​មន្ទីរជំនាញ​ អជ្ញាធរ​ក្រុង​ស្រុក​ឃុំ​ភូមិត្រូវមានវិធានការ​ តឹងរឹងចំពោះ​ជនណាដែលបោះសំរាមចោលពាសវាល ពាសកាល​ មិនស្តាប់តាមការណែនាំរបស់អជ្ញាធរ​ ។ ដោយឡែកក្រុមហ៊ុនដែលមានភារកិច្ចប្រមូលសំរាមក៏ដូច្នេះដែរត្រូវកំណត់អោយច្បាស់លាស់ម៉ោង​ពេលក្នុងការប្រមូលសំរាម​ចៀសវាងកន្លែងខ្លះសំរាមធំក្លិនស្អុយទេីបបានប្រមូល។

ឯកឧត្តមបានបន្ថែមថា៖ដើម្បីលើកកម្ពស់សុខ មាលភាពប្រជាជន អនាម័យ សោភ័ណភាពទីក្រុងទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាម សំណល់រឹងបានត្រឹមត្រូវ ត្រូវតែមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សា អនាម័យការរស់នៅប្រកបដោយអនាម័យ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំអោយរដ្ឋបាលក្រុង ស្រុកនីមួយៗ យកចិត្តទុកដាក់ អនុវត្តការងារសំខាន់ៗដូចជា៖ ត្រូវចាត់ចែងរៀបចំ និងត្រួតពិនិត្យលើការផ្តល់សេវាប្រមូលសំរាម សំណល់រឹង អោយមានវិសាលភាពគ្របដណ្តប់នៅគ្រប់ឃុំសង្កាត់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវត្រួតពិនិត្យ និងតាមដានជាប្រចាំនូវការអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម ឬក្រុមហ៊ុនម៉ៅការប្រមូលសំរាម ដើម្បីអោយប្រមូលសំរាមបានស្អាត មានសុវត្ថិភាព និងទាន់ពេល វេលាតាមគោលដៅដែលត្រូវប្រមូល និងរៀបចំកែលម្អឡើងវិញនូវទីលានចាក់សំរាម និងឡដុតសំរាម ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីជៀសវាងការសល់គរសំរាមនៅក្រៅឬក្បែរទីលាន ដែលបង្កនូវការបាត់បង់សោភ័ណភាព ជះក្លិនមិនល្អ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរនោះ។

ឯកឧត្តមបានណែនាំ ដល់រដ្ឋបាលក្រុង ស្រុកត្រូវសហការរួមគ្នាជាមួយរដ្ឋបាលឃុំសង្កាត់ណែនាំប្រជាពលរដ្ឋ កម្មករនិយោជិក អាជីករ អ្នកលក់ដូរតាមចិញ្ចើមផ្លូវ អ្នកលក់ដូរតាមរោងចក្រ ម្ចាស់ការដ្ឋានសាងសង់ អោយទុកដាក់សំរាម សំណល់រឹង របស់ខ្លួនបានត្រឹមត្រូវ ដើម្បីលើកកម្ពស់បរិស្ថាន និងការរស់នៅស្អាត។

Previous Post Next Post
Breaking News