គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ការចុះបង្ក្រាបសំបុកចោរគាស់ផ្ទះនិងលួចយ៉ាងសកម្មនៅក្រុងតាខ្មៅត្រូវបានបំបែកទាំងសំបុកហើយ

ក្រុងតាខ្មៅ÷ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងទទួលបទបញ្ជាដោយកម្លាំងផ្នែកយុត្តិធម៍ ដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកអធិការរងព្រហ្មទណ្ឌ២រូបនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ គឺលោកវរសេនីយ៍ទោ ពៅ បារមី និង លោក វរសេនីយ៍ទោ ហេង សុផាណារិទ្ធ រួមនឹងសហការជាមួយកម្លាំងបុស្ត៍នគរបាលរដ្ឋបាលតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ុក វិចិត្រ នាយប៉ុស្ត៍ បានចូលរួមបង្ក្រាប និង កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលដើមមាន រហូតឈានទៅដល់ការបង្ក្រាបបានដោយជោគជ័យ …!

  • ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពស២៥៦៥ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០២២ ។

*ស្តីពីករណី: អំពើលួច (គាស់បន្ទប់ទីចាត់ការសាលា)
ដឹងកើតហេតុ÷នៅវេលាម៉ោង៤:០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២
-ចំណុច÷ សាលាមតេ្តយ្យសិក្សាធនធានក្រុងតាខ្មៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

*ជនរងគ្រោះ១នាក់៖
-ឈ្មោះទូច លីណា ភេទស្រី អាយុ៤៣ឆ្នាំ
មុខរបរ គ្រូបង្រៀន ជនជាតិខ្មែរ ស្នាក់នៅ: ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

*ជនសង្ស័យ៣នាក់
១.ឈ្មោះបុត្រ គង់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ : ក្រោមស្ពានភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
២.ឈ្មោះសូទី សូអុី ហៅពយ ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល.
មុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន)។
៣.ឈ្មោះហ៊ុយ វន្នី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ: មិនពិតប្រាកដ (ឃាត់ខ្លួន)។

*សម្ភារ:បាត់បង់:
-កុំព្យូទ័រLaptopម៉ាកDELLពណ៌ខ្មៅចំនួន២គ្រឿង។
-ធុងបាសម៉ាកM.musicចំនួន១គ្រឿង។

*វត្ថុតាងចាប់យក:
-កុំព្យូទ័រLaptopម៉ាកDELLពណ៌ខ្មៅចំនួន១គ្រឿង(របស់ជនរងគ្រោះ)។
-ធុងបាសម៉ាកM.musicចំនួន១គ្រឿង(របស់ជនរងគ្រោះ)។
-កាបបូបដៃពណ៌ខ្មៅចំនួន២(របស់ជនសង្ស័យ)។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦សន្លឹក។
-កាតវីងចំនួន២សន្លឹក។
-ប័ណ្ណចាក់វ៉ាក់សាំងកូវីដ19ចំនួន១សន្លឹក។

*សភាពនៃរឿងហេតុ:
មុនពេលកេីតហេតុជនរងគ្រោះបានទុកសម្ភារ:ដូចខាងលេីនៅក្នុងបន្ទប់ទីចាត់ការសាលាមត្តេយ្យ ដោយបានចាក់សោរត្រឹមត្រូវមុនពេលចាកចេញទៅផ្ទះ។លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ពេលជនរងគ្រោះបានទៅធ្វេីការដូចរាល់ដងវិញស្រាប់តែឃេីញទ្វារទីចាត់ការត្រូវបានចោរលួចគាស់ហេីយបាត់បង់នូវសម្ភារ:មួយចំនួនដូចខាងលេី ទេីបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ជួយធ្វេីការស្រាវជ្រាវហើយប៉ុស្តិ៍បានរាយការណ៍លោកអធិកាក្រុងតាខ្មៅ អោយផ្នែកជំនាញចុះមកពិនិត្យ ដេីម្បីស្រាវជ្រាវ ក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី។

Previous Post Next Post
Breaking News