គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបិទវគ្គបណ្ដុះបណ្ដាល អំពីរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុង-ស្រុក ឆ្នាំ២០២២


ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អំពីរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុង-ស្រុក ឆ្នាំ២០២២ ជូនដល់សិក្ខាកាម ជាប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជួរមុខ នៃការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុកទាំង១១ ក្នុងខេត្តកណ្តាល។

ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ ក្រោយពីទទួលបានវគ្គបណ្តុះ​បណ្តាលនេះអស់រយៈពេលចំនួន៣ថ្ងៃមកនេះសិក្ខាកាមទាំងអស់ដែលមកតាមបណ្តាក្រុង-ស្រុកទាំង១១ និងយល់ច្បាស់ពីរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ និងមានភាពងាយស្រួលក្នុងការបញ្ចូលទិន្នន័យ គ្រប់គ្រងទិន្នន័យដែលត្រូវបានអនុវត្តជាប្រចាំថ្ងៃនៅក្នុងអង្គភាពរបស់ខ្លួន។

ឯកឧត្តម បានបន្តថា ជាមួយនឹងការវិវឌ្ឍឥតឈប់ឈរ និងការរីកចំរើននៃយុគសម័យឌីជីថល ឬឧស្សាហកម្ម ៤.០ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់តម្លាភាពរវាងអ្នកផ្ដល់សេវា និងប្រជាពលរដ្ឋ ឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ និងជាពិសេសការធ្វើទំនើបកម្មការងាររបស់មន្ត្រីរាជការនាពេលបច្ចុប្បន្នមិនចាញ់វិស័យឯកជននានាឡើយ។

ឯកឧត្តម បានកោតសរសើរ និងវាយតំលៃខ្ពស់ក្នុងការបិទវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈព្រមទាំងបានណែនាំដល់សិក្ខាកាមទាំងអស់ អោយយកចិត្តទុកដាក់បន្តសិក្សាស្វែងយល់តាមរយៈសិក្សាពីប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក បន្ថែម និងត្រៀមខ្លួនបណ្តុះបណ្តាលបន្តដល់មន្ត្រីពាក់ព័ន្ធដទៃទៀត៕

Website. = tk-hotnews.com
Telegram = t.me/tkhotnewslive
Facebook = https://bit.ly/3BZNh8l
Youtube. = https://bit.ly/3BKiWuf
?សូមបងប្អូនទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មនិងព័ត៌មានទាន់ហេតុការណ៍តាមរយៈលេខទូរសព្ទ័ 077500009/16402767/0315863333

Previous Post Next Post
Breaking News