គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គ្រោះថ្នាក់ចរាចណ៏មួយស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្តាយផ្លូវជាតិលេខ៣និងមានមនុស្សស្លា.ប់

?ខេត្តកំពង់ស្ពឺ÷(ព័ត៌មានបឋម)មានហេតុការណ៏ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅវេលាម៉ោង ៤:១៥នាទីល្ងាចថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២នេះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានរថយន្តធន់ធំមួយគ្រឿងបើកបរពីលិច ទៅកើតមកដល់ចំណុចត្រង់ផ្លូវបំបែក ស្រាប់តែគេចម៉ូតូមួយគ្រឿងបានរ៉េចង្កូតឆ្លងមកកន្លងផ្លូវរបស់រថយន្តស៊េរីទំនើប បុកពេញទំហឹង បណ្តាលឲ្យរថយន្តស៊េរីទំនើបនោះ គៀបជាប់ទៅហ្នឹងជញ្ជាំងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ២នាក់ នឹងស្លា.ប់ម្នាក់ ផងដែរ ក្រោយពេលកើតហេតុរួចសមត្ថកិច្ចជំនាញក៏បានចុះមកដល់ទីតាំងនៃកន្លែងកើតហេតុកំពុងតែធ្វើការគាស់រថយន្តដើម្បីយកស ព.ចេញពីក្នុងរថយន្ត និងវាស់វែងយករថយន្តទាំងពីរទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕

Website. = tk-hotnews.com
Telegram = t.me/tkhotnewslive
Facebook = https://bit.ly/3BZNh8l
Youtube. = https://bit.ly/3BKiWuf
?ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មនិងព័ត៌មានទាន់ហេតុការណ៍តាមរយៈលេខទូរសព្ទ័ 077500009/16402767/0315863333

Previous Post Next Post
Breaking News