ព័ត៌មានអន្តរជាតិ÷នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ នេះ កងទ័ពអាកាសរបស់តៃវ៉ាន់បានបង្ហាញប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនព្រមទាំងបញ្ចាក់ច្បាស់ៗថាបានត្រៀមខ្លួន ២៤ ម៉ោង ខណៈដែលកោះ តៃវ៉ាន់រងសម្ពាធពីការសមយុទ្ធយោធារបស់ចិន។
+ស្របពេលដែលចិនទាមទារកោះតៃវ៉ាន់ដែលជាទឹកដីរបស់ខ្លួន និងកំពុងធ្វើសមយុទ្ធជុំវិញកោះនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ជិតមួយខែមកនេះ។ ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានធ្វើឱ្យចិនខឹងសម្បារ និងបានឆ្លើយតបដោយការបាញ់មីស៊ីលផ្លោងពីលើទីក្រុងតៃប៉ិជាលើកដំបូងរួមទាំងបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងទៅជិតកោះតៃវ៉ាន់ថែមទៀតផង។
+អ្វីដែលកាន់តែក្តៅជាងនេះទៀតនោះ ទ័ពអាកាសរបស់តៃវ៉ាន់បានបង្ហាញពីប្រព័ន្ធប្រឆាំងយន្តហោះរបស់ខ្លួន រួមមានមីស៊ីល Sky Bow និងកាំភ្លើងប្រឆាំងយន្តហោះ Oerlikon GDF-006 35mm ។ ចំពោះមន្ត្រីការពារដែនអាកាសលោក Chen Te-huan ក៏បានបញ្ចាក់ហើយបញ្ចាក់ទៀតថា ៖ «យើងមិនមានការភិតភ័យទាល់តែសោះនាពេលនោះ ក៏ព្រោះដោយសារការហ្វឹកហ្វឺនយ៉ាងទៀងទាត់របស់យើង នៅពេលយោធាចិនធ្វើសកម្មភាព យើងបានត្រៀមខ្លួនរួចរាល់ហើយ»។
(អត្ថបទ=សារព័ត័មាន Reuter )