គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃព្រហ្បតិ៍ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំយកចិត្តទុកដាក់រៀបចំ និងអនុវត្តការងារសេវាសង្គមប្រកបដោយគុណភាពដើម្បីជួយគាំពារប្រជាជននៅមូលដ្ឋានរបស់ខ្លួន ជាពិសេសជនរងគ្រោះដូចជាស្រ្តី កុមារ ជនចាស់ជរា ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។

ចំពោះពានរង្វាន់ជើងឯកសេវាសង្គមវិញ រដ្ឋបាលខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២។ ថ្នាក់ក្រុង ស្រុក ខណ្ឌ គឺរដ្ឋបាលក្រុងតាខ្មៅទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខណ្ឌមានជ័យលេខ២ និងរដ្ឋបាលខណ្ឌកំបូលលេខ៣ ខណៈពានរង្វាន់សម្រាប់ឃុំ សង្កាត់ គឺរដ្ឋបាលសង្កាត់បឹងកេងកងទី១ចំណាត់ថ្នាក់លេខ១ រដ្ឋបាលឃុំបាគងលេខ២ រដ្ឋបាលឃុំបន្សាយត្រែងលេខ៣ និងរដ្ឋបាលសង្កាត់បឹងកេងកង២ចំណាត់ថ្នាក់លេខ៤។ ជ័យលាភីទាំងអស់សុទ្ធតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ និងសម្ភារៈមួយចំនួនទៀត៕

Previous Post Next Post
Breaking News