គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រថយន្តស៊េរីទំនើបមួយគ្រឿងបង្កគ្រោះថ្នាក់ចរាចរណ៍បុករះជាច្រើន បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់ រួចព្យាយាមបើករត់

ភ្នំពេញ: បុរសជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបុករះម៉ូតូ រថយន្តនិងម៉ូតូកង់បីជាច្រើនគ្រឿង ជាច្រើនកន្លែង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់និងបុរសម្នាក់ទៀតស្រាល កាលពីវេលាម៉ោង១២ យប់ រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខក្លឹបកម្សាន្ត(DOT) តាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចរថយន្តបង្កព្យាយាមបើករត់បុករះជាច្រើនកន្លែង ជាបន្តបន្ទាប់រហូតមកដល់ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់រួចបានផ្ទុះកំហឹងមួយប្រាវទៅលើរថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលវេលា។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុតែឃើញបុរសជនបរទេសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា- Y-CTF-99ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខក្លឹបកម្សាន្ត(DOT)បានជ្រុលទៅបុករះម៉ូតូចំនួន ពីរ គ្រឿងបណ្ដាលឲ្យបុរសពីរនាក់រងរបួសមាន់ស្រាល ហើយរថយន្តបង្កមិនបានឈប់ដោះស្រាយ បានព្យាយាមបើករត់រហូតមកដល់ចំណុចមុខផ្សារទំនើបស៊ុបភើស្ទើរ បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាត រួចព្យាយាមបើករត់មកដល់ចំណុចមុខក្លឹបកម្សាន្ត ហ្សូ៊ក បានជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យអ្នកបើកបរកង់បីរងរបួសធ្ងន់ ចំណែករថយន្តមង្គរមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ហូតមកដល់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវហាណូយ បានជ្រុលទៅបុករះរថយន្តមួយគ្រឿងនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតបណ្ដាលឲ្យរកការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កនៅតែព្យាយាមបើករត់ចេញពីកន្លែងកើតហេតុទៀតរហូតមកដល់ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត ខណៈនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ហើយផ្ទះកំហឹងទៅលើរថយន្តបង្កមួយប៉្រាវបណ្ដាលឲ្យរថយន្តរងការខូចខាត ខណៈនោះសមត្ថកិច្ចជួយអន្តរាគមន៍មិនឲ្យប្រជាពលរដ្ឋប្រើហិង្សាទៅលើអ្នកបើកបរនោះទេ រួចធ្វើការឃាត់ខ្លួន រួចនាំខ្លួនអ្នកបើកបររថយន្តបង្ក ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងបណ្ដោះអាសន្នដើម្បីទុកប្រគល់ជូនជំនាញបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៅក្នុងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Previous Post Next Post
Breaking News