គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទិដ្ឋភាពថ្ងៃផ្តាច់ព្រ័ត្រ ការប្រណាំងទូក ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ កាំជ្រួច រាប់សិបដើម បានបាញ់ ព្រមៗគ្នា បានធ្វើអោយ បរិយាកាស ការប្រណាំងទូក ក្រុងតាខ្មៅ ខេត្តកណ្តាលឆ្នាំ២០២២នេះខុសប្លែកពីឆ្នាំមុនៗ។

នៅយប់ ថ្ងៃផ្តាច់ព្រ័ត្រ នៃកម្មវិធី  ប្រណាំងទូក សង្កេតឃើញ ប្រជាជន ក្មេងចាស់ប្រុសស្រី ភ្ញៀវជាតិ និងអន្តរជាតិ  បានចូលរួម កំសាន្តសប្បាយ យ៉ាងច្រើនកុះករ លើសពីការរំពឹងទុក គឺដោយសារ ប្រទេសជាតិ មានសុខសន្តិភាព និងមានការរីកចំរើន លើគ្រប់វិស័យ។ តាមការគ្រោងទុក ឆ្នាំនេះ ខេត្តកណ្តាល បានជ្រើសរើស សរុបចំនួន92ទូក ចូលរួម ប្រណាំង ដោយដំណើរការ រយ:2ថ្ងៃ គឺចាប់ពីថ្ងៃទី29-30តុលានៅមុខសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បី បង្កបរិយាកាស កំសាន្តសប្បាយ ជូនប្រជាជន ភ្ញៀវជាតិ អន្តរជាតិ ក្នុងបំណង អបអរសាទរ ព្រះរាជពីធី បុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ អកអំបុក នៅពេលខាងមុខ ។ព្រឹត្តិការណ៍ រយ:ពេល 2ថ្ងៃនេះ ខេត្តក៍បានរៀបចំ ស្តង់ពិព័រណ៍ លក់ផលិតផលក្នុងស្រុក គ្រប់ប្រភេទ ក្រៅពីនេះ នៅពេលរាត្រី មានរៀបចំ ការបាញ់កាំជ្រួច និងទស្សនា ការប្រគុំ តន្ត្រីសម័យ អមដោយ តារាចំរៀងល្បីៗ របស់ផលិតកម្ម galaxy បានរំលេច ក្នុងទិដ្ឋភាពមួយ គួុរគយគន់ រំភើបរីករាយ គួរអោយគយគន់។

ក្នុងទិដ្ឋភាព ការប្រណាំងទូក ថ្ងៃផ្តាច់ព្រ័ត្រនេះដែរ សង្កេតឃើញ វត្តមានដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាល ជាច្រើន រូបទៀត បានផ្តល់កិត្តិយស ដ៍ឧត្តុង្គឧត្តម ចូលរួម លើកទឹកចិត្ត ដល់ក្រុមកីឡាករ កីឡាការិនី ប្រណាំងទូក បានញាំងអោយ ព្រឹត្តិការណ៍មួយនេះ មានភាពអធិកអធម ក្រៃលែង។

ទោះបីការប្រណាំង ទូក បានបញ្ចប់ ក៍ពិតមែន ប៉ុន្តែ បានបន្សល់ទុក នូវស្លាកស្នាម អនុស្សាវរីយ៍ ជាច្រើន រាប់មិនអស់ និង មិនអាចបំភ្លេចបាន ឡើយ៕

អត្ថបទ ៖មុំគឹមអាន
រូបភាព៖ក្រុមព័ត៌មានខេត្ត

Previous Post Next Post
Breaking News