គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមន្ដ្រីព័ត៌មាន ណែនាំដល់បណ្តាអ្នកនាំពាក្យក្រសួង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជាធានី-ខេត្ត ត្រូវធ្វើការបកស្រាយព័ត៌មានដែលកើតឡើងតាមសភាពពិតជាក់ស្តែង

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំដល់បណ្តាអ្នកនាំពាក្យមកពីបណ្តាក្រសួង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជាធានី-ខេត្ត ត្រូវធ្វើការបកស្រាយនូវព័ត៌មានដែលកើតឡើងតាមសភាពពិតជាក់ស្តែង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ការណែនាំដូចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន» រយៈពេល ១ថ្ងៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅក្រសួងមហាផ្ទៃ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា កម្មវិធីយុទ្ធសាស្ត្រនយោបាយព័ត៌មាន ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការរៀបជាមួយក្រសួងមហាផ្ទៃ រៀបចំនៅពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីចែករំលែកបទពិសោធគ្នាទៅវិញទៅមក ព្រមទាំងជួយសម្រួលដល់ការងារនាំពាក្យជូនដល់បណ្តាសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ។
ជាមួយគ្នានោះដែរ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ការអនុញ្ញាតឱ្យអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន» ក្នុងរយៈពេល ១ថ្ងៃនេះ។ កិច្ចប្រជុំនេះបង្ហាញពីការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្តល់ភាពកក់ក្ដៅដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្តេជ្ញាយ៉ាងមុះមុត ក្នុងការចូលរួមចំណែកលើអភិបាលកិច្ចល្អ ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ។
លោក ផៃ ស៊ីផាន សង្ឃឹមថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយរយៈពេលពេញ ១ថ្ងៃនេះ នឹងទទួលបានជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចថែរក្សាការពារសុចរិត នៃផលប្រយោជន៍រួមរបស់ជាតិ ក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋកម្ពុជា។

Previous Post Next Post
Breaking News