គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អគ្គិភ័យឆេះផ្ទះចំនួន០១ខ្នងនៅចំណុចក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល

ឆេះទាំងព្រឹកតែម្ដង….!!
ខេត្ត​កណ្ដាល​៖នៅព្រឹកថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅវេលា​ម៉ោង ០៨:៣០​ នាទីព្រឹក​ មាន​ករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នងនៅចំណុចក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះសុខ ហៀង ភេទ​ ប្រុស​ អាយុ​ ៥២​ ឆ្នាំ មុខរបរ​ មន្ត្រីយោធា​ (UN) ជនជាតិខ្មែរ​ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
+​ ប្រភេទសំណង់:​ សង់ពីឈើលើ ថ្មក្រោមប្រក់ស័ង្កសី ០៥x១២​ ម៉ែត្រ ឆេះខូចខាតទាំងស្រុង ។
+​ សម្ភារ:ខូចខាតរួមមាន:
-​ ទូសំលៀកបំពាក់ចំនួន​ ០១

  • គ្រែដេកចំនួន​ ០៣ និងឆេះសម្ភារ:ផ្សេងៗ អស់មួយចំនួនទៀត ។

+​ មូលហេតុ:​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ (ផ្ទុះស្សេខ្សែភ្លើង) ។

+​ កងកម្លាំង​របស់ការិយាល័យ​នគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ០២គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០២​ រថយន្ត​។
+​ ថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអង្គរក្សចំនួន​ ០២​ គ្រឿងមិនបានប្រើប្រាស់ទឹកទេ ។
+​ បានពន្លត់ចប់សព្វគ្រប់នៅវេលា ម៉ោង​ ០៨:៥០​ នាទីព្រឹក​ ថ្ងៃខៃឆ្នាំដដែល​ ករណីខាងលើនេះមិនបណ្ដាលឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកដទៃនិងអាយុជីវិតមនុស្សសត្វឡើយ។

Previous Post Next Post
Breaking News