គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងឡើងជាស្នងការនគរបាលខេត្តព្រៃវែង

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបអោយដឹងថា ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងឡើងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំង​ជាអគ្គស្នងការរង​នគរបាលជាតិ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង ដោយតែងតាំងឧត្តមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយករដ្ឋានវិទ្យុទាក់ទង និងតែងតាំងឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាអគ្គស្នងការរងនគរបាលជាតិ។

នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

Previous Post Next Post
Breaking News