គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់ជិះម៉ូតូទៅខេត្តដើម្បីមើលប្រពន្ធឆ្លងទន្លេ ជាអកុសលត្រូវរថយន្តបុកស្លា.ប់

ខេត្តកំពង់ឆ្នាំង ៖ មានករណីចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូបាន ស្លា.ប់.ភ្លាមៗនៅកន្លែងកើតហេតុ….
ករណីនេះ កើតឡើងនៅវេលាម៉ោង ៥:២៨នាទីព្រឹក ត្រូវនៅថ្ងៃទី ២១ខែមីនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង…

-បើយោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា មុនពេលកើតហេតុ បុរសម្នាក់ ជិះម៉ូតូម៉ាកHonda dream ២០២០ ពាក់ស្លាកលេខ តាកែវ 1V-3311 ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅ ភ្នំក្រវាញ បើកបរពីកើតទៅលិច មកដល់ត្រង់ចំណុចកើតហេតុភូមិឃុំខាងលើ ក៏បានប៉ះគ្នាជាមួយនឹងរថយន្តមួយគ្រឿងទៀត ម៉ាក់Alphard ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BT-9188 បើកបរដោយបុរសជាជនជាតិចិន ពីរខេត្តឆ្ពោះទៅ ក្រុងភ្នំពេញ ពីរលិចទៅកើត( បញ្ច្រាសទិសគ្នា) បណ្ដាលឱ្យ បុរសជាម្ចាស់ម៉ូតូស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ …

ជនរងគ្រោះមានឈ្មោះ នម វ៉ាន់ស៊ីន ភេទប្រុស អាយុប្រហែល ២៨ ឆ្នាំ មានស្រុកកំណើត ឃុំព្រែកស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នឹងមានប្រពន្ធជានាក់រស់នៅ ភ្នំក្រវាញខេត្តពោធិ៍សាត់ ចំណែកឯម្ចាស់រថយន្តជាជនជាតិចិន ក៏ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ រួចក៏បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំង ៕

✍️ ចំណែកឯរថយន្ត និងម៉ូតូសមត្ថកិច្ច យកទៅរក្សាទុក នៅសាលាស្រុក បរិបូរណ៍ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ រីឯ ស.ព.ជនរងគ្រោះ ត្រូវបាន គ្រួសារយកទៅធ្វើបុណ្យនៅតាមប្រពៃណី នៅខេត្តតាកែវ វិញ..។
(សូមចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារស.ព.ផង)

Previous Post Next Post
Breaking News