គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ខៀវ កាញារីទ្ធ ថាអ្នកសារព័ត៌មានជាផ្នែកដ៏សំខាន់ ក្នុងការជំរុញឱ្យព្រឹត្តិការណ៍កីឡាផ្ទុះឡើង ដើម្បីបង្ហាញពីមោទនភាពកម្ពុជាទាំងមូល

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា «អ្នកសារព័ត៌មានទាំងអស់ គឺជាផ្នែកដ៏សំខាន់ ក្នុងការ ជំរុញការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍កីឡាផ្ទុះឡើង ដើម្បីបង្ហាញពីមោទកភាពរបស់កម្ពុជាទាំងមូល ហើយ ជំរុញឱ្យមានស្មារតីរួមគ្នា ក្នុងសហគមន៍​ប្រជាជាតិអាស៊ានតែមួយឱ្យបានល្អបំផុត»។
​នេះជាការប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយ ការបើកឱ្យដំណើរការមជ្ឈមណ្ឌល​ព័ត៌មានកណ្តាល (Main Press Center) នៃពហុកីឡដ្ឋាន ជាតិមរតក តេជោ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ សម្រាប់បម្រើ​ដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
​ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡា ទោះបីជាល្អ យ៉ាងណាក្តី ប្រសិនបើមិនមាន​ការចូលរួម​ផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានទេ នោះនឹងបាត់បង់ ៥០% ហើយ។ ដូច្នេះអ្នកសារព័ត៌មានទាំងអស់ជាផ្នែកដ៏សំខាន់ ក្នុងការ​ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ កីឡានេះផ្ទុះឡើង។
​ឯកឧត្តមអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយត្រូវបាន​ចាត់ទុកជាផ្នែក​ដ៏សំខាន់ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់​កម្ពុជាទទួលបាន​ជោគជ័យ។ «កម្ពុជាធ្លាប់ធ្វើម្ចាស់ ផ្ទះព្រឹត្តិការណ៍ ធំៗជាច្រើនមកហើយ ប៉ុន្តែព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺត្រូវបានរៀបចំជាលើកដំបូង ដោយមាន កម្មវិធីប្រកួតច្រើនកន្លែង ក្នុងពេលតែមួយ ដោយមានរហូតដល់៥រាជធានីខេត្ត។ វាអាចមានការលំបាក ក្នុងការពង្រាយ​កម្លាំងមនុស្ស និងសម្ភារជាដើម ប៉ុន្តែពេលនេះ យើងទទួលបាន កិច្ចសហការ ពីស្ថានីយទូរទស្សន៍មួយចំនួនទៀត ដែលយើងបាន​បែងចែកការងារគ្នាធ្វើ ដូច្នេះខ្ញុំសង្ឃឹមថា យើងនឹងអាចគ្រប់គ្រងការងារ»។
​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងទៀតថា «បើទោះបីជា ការទទួលរៀប ចំធ្វើម្ចាស់ ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំក្តី ប៉ុន្តែការ រៀបចំនេះប្រៀបបានដូចជាផ្លែឈើទុំផ្អែម ដោយមានកម្លាំង​មនុស្សគ្រប់គ្រាន់ យើងមាន ប្រភេទកីឡា ច្រើន មានទីកន្លែងហ្វឹកហាត់ច្រើន។ និយាយាជារួម គឺយើងបានរៀបចំគ្រប់គ្រាន់រួចរាល់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញ បានលើកឡើងម្តងទៀត ដោយស្នើសុំឱ្យ ខ្មែរយើង​ធ្វើម្ចាស់ផ្ទះប្រកប​ដោយសេចក្តីថ្លៃថ្នូរ ហើយបើជួបបញ្ហាត្រូវចេះអត់ធ្មត់ ដោយសំខាន់ ផ្តោតលើកីឡា»។ «ការរៀបចំធ្វើម្ចាស់ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡានេះគឺ៖ ទី១. បានបង្ហាញពី សមត្ថភាព របស់រាជរដ្ឋាភិបាល និងទី២. បានបង្ហាញពីសាមគ្គីភាពរបស់​ប្រជាជនកម្ពុជាយើង​ទាំងមូល ដែល កំពុងខិតខំលើកិច្ចការទាំងអស់នេះ រួមទាំងការងារផ្សព្វផ្សាយពីយុទ្ធនាការសំខាន់ៗ ដូចជាសម្អាតទីក្រុង ការលេង​កីឡា និងលើកទឹកចិត្តដល់កីឡាកររបស់យើង។
ដូច្នេះហើយចំពោះ ផ្នែកផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យទូរទស្សន៍ជាតិកម្ពុជាផ្សព្វផ្សាយគ្រប់ប្រភេទកីឡាទាំងអស់ ទោះបីជា គេមើល ឬមិនសូវមើលក្តី ក៏ថតផ្សព្វផ្សាយ នៅគ្រប់ប្រភេទកីឡាទាំងអស់ ដែលមានខ្មែរចូលរួមប្រកួតប្រជែងផងដែរ»។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី៕

Previous Post Next Post
Breaking News