ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយនឹងថ្នាក់ដឹកនាំ មន្ត្រី សមាជិក សមាជិកា
នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល។
នាឱកាសនោះផងដែរ ឯកឧត្តម ប្រធានបានណែនាំ និងផ្តល់នូវអនុសាសន៍សំខាន់ៗដល់គណៈកម្មាធិការគណបក្សស្រុក ៖
១ . បន្តពង្រឹងរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបរិយាកាសល្អសម្រាប់ការបោះឆ្នោត លើកកម្ពស់ប្រសិទ្ធភាពអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព តាមលក្ខណៈសម្បត្តិទាំង៧ចំណុច និងបន្តការអប់រំ ផ្សព្វផ្សាយ ឱ្យស៊ីជម្រៅ ទូលំទូលាយ អំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ។
២ . ត្រូវសហការ និងគាំទ្រការងារគ្រប់គ្រង និងការពារសុខុមាលភាពប្រជាពលរដ្ឋ ផ្សព្វផ្សាយ អំពីវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ ដោយត្រូវបន្តប្រុងប្រយ័ត្នគ្រប់ពេលវេលា ។
៣ . ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់រាល់ការប៉ុនប៉ងបង្ករចលាចលនានា របស់ក្រុមប្រឆាំង និងក្រុមមជ្ឈដ្ឋានអគតិតាមគ្រប់រូបភាព ដើម្បីធានាការរស់នៅសុខសាន្ត របស់ប្រជាពលរដ្ឋ និងបរិយាកាសល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ ។
៤. ពង្រឹង និងថែរក្សាសមិទ្ធផលវិជ្ជមានមុនៗរបស់គណបក្ស បង្កើតបន្ថែមនូវសមិទ្ធផលវិជ្ជមានសម្រាប់ប្រជាជន និងប្រទេសជាតិ និង កសាងមូលដ្ឋានរឹងមាំទុកឱ្យយុវជនជំនាន់ក្រោយ។
៥ .សូមធ្វើការប្តេជ្ញាអោយខានតែបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕