ខេត្តកណ្តាល ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ញើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។
របៀបវារៈនៃកិច្ចប្រជុំ៖
១. មតិថ្លែងបើកអង្គប្រជុំរបស់ប្រធានក្រុមប្រឹក្សា
២. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៤. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកណ្តាល ឆ្នាំទី៥ អាណត្តិទី៣ (២០២៣-២០២៤)(ពីខែមិថុនា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤)
៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីសាលាខេត្តសម្រាប់ខែឧសភា ឆ្នាំ២០២៣
៦. កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៧. ផ្សព្វផ្សាយ ៖
- លិខិតលេខ ១៦៧ ស.ហ.វ ប្រក.អទច ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ស្តីពីការផ្តល់លិខិតបញ្ជាក់អនុលោមភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មលើ ផលិតផល ទំនិញ និងសេវា
៨. បញ្ហាផ្សេងៗ
៩. មតិបូកសរុប និងបិទអង្គប្រជុំក្រុមប្រឹក្សា
សាលាខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ញើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។
របៀបវារៈនៃកិច្ចប្រជុំ៖
១. មតិថ្លែងបើកអង្គប្រជុំរបស់ប្រធានក្រុមប្រឹក្សា
២. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៤. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកណ្តាល ឆ្នាំទី៥ អាណត្តិទី៣ (២០២៣-២០២៤)(ពីខែមិថុនា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤)
៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីសាលាខេត្តសម្រាប់ខែឧសភា ឆ្នាំ២០២៣
៦. កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៧. ផ្សព្វផ្សាយ ៖ - លិខិតលេខ ១៦៧ ស.ហ.វ ប្រក.អទច ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ស្តីពីការផ្តល់លិខិតបញ្ជាក់អនុលោមភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មលើ ផលិតផល ទំនិញ និងសេវា
៨. បញ្ហាផ្សេងៗ
៩. មតិបូកសរុប និងបិទអង្គប្រជុំក្រុមប្រឹក្សា..