គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រុមគ្រូពេទ្យស្ម័ក្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះព្យាបាលងំងឺជូនប្រជាពលរដ្ឋឃុំមហាខ្ញូង

ខេត្តកំពង់ចាម÷ក្រុមគ្រូពេទ្យស្ម័ក្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចុះជួយព្យាបាលជំងឺទូទៅជួនប្រជាពលរដ្ឋ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នេះ ។

ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថ នៃក្រសួងព័ត៌មាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមហាខ្ញូង បានដឹកនាំក្រុមការងារចុះមូលដ្ឋាន និងក្រុមគ្រូពេទ្យស្ម័ក្រចិត្ត ចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ក្នុងបរិវេនវត្តមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិនដោយឥតគិតថ្លៃ។

ឯកឧត្តម លី វ៉ាន់ហុង បានលើកឡើងថា ដោយមានយកចិត្តពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់តាំងក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុក ឃុំ និងភូមិ ព្រមទាំងក្រុមគ្រូពេទ្យស្ម័ក្រចិត្តសហការជាមួយអាជ្ញាធរ បានចុះពិនិត្យសុខភាព ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងផ្តល់ថ្នាំសង្កូវផងដឺរ។ ឯកឧត្តម លី វ៉ាន់ហុង បានដឹកនាំក្រុមការងារពិនិត្យមើលការកសាងអគារស្នាក់ការគណបក្សថ្មីមួយកន្លែងផងដែរ។

ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថ នៃក្រសួងព័ត៌មាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមហាខ្ញូង បានអំពាវដល់ប្រជាពលរដ្ឋ ត្រូវអញ្ជើញចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណ្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នាជាពិសេសកុំភ្លេចគណបក្សប្រជាជនដែលបានជួយសង្គ្រោះអាយុជីវិតរបស់យើងគ្រប់គ្នាចេញពីរបបប៉ុល ពត និងធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនដូចសព្វថ្ងៃនេះ។

ក្នុងឱកាសនោះ ឯកឧត្តម លី វ៉ាន់ហុង ឧប្ថម្ភថវិកាចំនួន៤លានរៀលជួលជ្រុលផ្លូវមួយខ្សែរ ,ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះជួយភូមិអង្គជ័យលើ ឃុំមហាខ្ញូង និងក្រុមការងារបានឧប្ថម្ភនូវទឹកប្រាក់ ចំនួន៤លានរៀល ,ចូលបុណ្យម្ភៃមុឺនរៀន និងចងដៃកូនប្រុស ស្រីក្រុមការងារថ្នាក់ភូមិម្ភៃម៉ឺនរៀលផងដែរ៕

Previous Post Next Post
Breaking News