គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទីតាំងបទល្មើសល្បែងជល់មាន់តាមអនឡាញនៅក្រោយ ប៉ុស្តិ៍នគរបាលព្រែកគយ


👉ខេត្តកណ្ដាល÷មានទីតាំងហាងកាហ្វេមួយកន្លែងបង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ.. ដែលស្ថិតនៅក្រោយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ដែលកំពុងដំណើរការយ៉ាងរលូន ..ប្រហែលជាសមត្ថកិច្ចគាត់មើលមិនឃើញហើយមើលទៅ ទើបបានជាទីតាំងមួយកន្លែងនេះ គ្មានសមត្ថកិច្ចណាចុះបង្ក្រាប ..ដែលស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុក ស្អាង ខេត្ត កណ្ដាល ...។

ដូច្នេះប្រជាពលរដ្ឋបានសំណូមពរដល់ សមត្ថកិច្ច ដែលស្ថិតនៅទឹកដីនោះ មេត្តាជួយចុះត្រួតពិនិត្យផងទាន ។ យោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល  បានមានប្រសាសន៍ថា រាល់បទល្មើសទាំងឡាយ ក្នុងទឹកដី ណា ទឹកដីនោះគួរតែបង្ក្រាបឲ្យខានតែបាន។  តែផ្ទុយ ទៅវិញទីតាំងល្បែងសុីសងមួយកន្លែងនេះបែរជាផ្គើននិងប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាលទៅវិញ ហើយថែមទាំងបង្កើតនៅក្រោយ ប៉ុស្តិ៍រដ្ឋបាលទៀតផង  ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរដែនដី សូមជួយចុះត្រួតពិនិត្យទីតាំងមួយកន្លែងនេះផងទាន។

ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍តាមរយៈលេខទូរសព្ទ=077500009






Previous Post Next Post
Breaking News