គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សចំនួន ១៣នាក់

 


សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សចំនួន ១៣នាក់.!

                                     


រាជធានីភ្នំពេញ÷សមត្ថកិច្ចបានឃាត់ខ្លួនថៅកែក្រុមហ៊ុនដីឡូត៌ពិភពដី មាស និងក្រុមអង្គរក្ស យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ។ 


ការនាំខ្លួននេះ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងការឃាត់ខ្លួននេះ គឺនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។


អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា  បានបញ្ជាក់ប្រាប់មក អង្គភាពសារព័ត៌មានយើងខ្ញុំថា "មុននេះបន្តិចកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបានអនុវត្តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺយើងបាននាំខ្លួនថៅកែក្រុមហ៊ុនដីឡូត៌ពិភពដីមាស ហើយបានយកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ និងបាននាំខ្លួនមនុស្សចំនួន ១៤នាក់ ដែលពាក់ព័ន្ធគឺម្ចាស់ដីឡូត៌ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ ដែលបានរារាំង និងបង្កហិង្សាមកលើសមត្ថកិច្ចបាននាំយកមកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ថែម"។







Previous Post Next Post
Breaking News