គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោក ប៉ោ សេង ប្រធានគ្រប់គ្រងផ្សារគគីរ យកចំណីផ្លូវជាតិលេខ១ ត្រង់ចំណុចមុខផ្សារធ្វើជាកន្លែងផ្ញើ កង់ ម៉ូតូ យកមកធ្វើអាជីវកម្ម

 


លោក ប៉ោ សេង ប្រធានគ្រប់គ្រងផ្សារគគីរ យកចំណីផ្លូវជាតិលេខ១ ត្រង់ចំណុចមុខផ្សារធ្វើជាកន្លែងផ្ញើ កង់ ម៉ូតូ យកមកធ្វើអាជីវកម្ម...

ខេត្តកណ្ដាល÷ ប្រជាពលរដ្ឋមានទីលំនៅដ្ឋានម្តុំនោះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់បំណុចមុខផ្សារគគីរ ស្ថិតក្នុង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរអ៊ូរទាំហើយលើកឡើងថា ផ្លូវសាធារណ:សោះ បានក្លាយទៅជា កន្លែងផ្ញើ កង់ ម៉ូតូ ជារៀងរាល់ថ្ងៃ ហើយរឿងនេះមានជាយូរមកហើយ ប៉ុន្តែការធ្វើបែបនេះគឺមិនរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចណាទេ ហើយប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាលោក ប៉ោ សេង ប្រធានគ្រប់គ្រងផ្សារ មានខ្សែធំហើយ បានជាអាជ្ញាធរមិនអើពើ រឿងនេះ សោះ។

ការមិនគោរពល្មើសច្បាប់ យកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិផ្ញើកង់ ម៉ូតូ បែបនេះ គឺអាចបង្កគ្រោះថ្នាក់ជារឿយៗ និងបង្កឲ្យមានភាព ឥតសណ្តាប់ធ្នាប់សង្គម ។ ទង្វើបែបនេះជាគំរូមិនល្អទាល់តែសោះ ព្រោះថាខាងថ្នាក់លើប្រឹងរៀបចំ តែបែបជាខាងក្រោមបន្តធ្វើ ភាពអាណាធិតេយ្យ ឥតសណ្តាប់ធ្នាប់ទៅវិញ ។ ប្រជាពលរដ្ឋបន្តថា ពួកគាត់មិនដែលឃើញ អាជ្ញាធរមូលដ្ឋានណាមួយ ចុះមកធ្វើការណែនាំ ដល់ប្រធានគ្រប់គ្រងផ្សារនោះទេ ។

ប្រជាពលរដ្ឋ សំណូមពរ ដល់លោក ឡូវ សុខសាន្ត ដែលជាអភិបាលស្រុកកៀនស្វាយ មេត្តាមានវិធានការ ចុះធ្វើការណែនាំរឹតបណ្តឹងបញ្ឈប់កុំឲ្យយកចំណីផ្លូវធ្វើជាកន្លែងរកស៊ី ផ្ញើ កង់ ម៉ូតូ បែបនេះទៀត ។

ទាក់ទងទៅនឹងរឿងនេះ អង្គភាពយើង ចាំទទួលការស្រាយបំភ្លឺ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ តាមរបបអ្នកសារព័ត៌មាន។




Previous Post Next Post
Breaking News