គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសំណេះសំណាល និងថ្លែងអំណរគុណ អ្នកសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល

 


ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសំណេះសំណាល និងថ្លែងអំណរគុណ អ្នកសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល។

ឯកឧត្តម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍យុវជន ស.ស.យ.ក ខេត្ត បានចូលរួមលះបង់ក្នុងនាមជាអ្នកស្ម័គ្រចិត្ត ដើម្បីបង្កើនចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត ដើម្បីទទួលបានបទពិសោធន៍ល្អៗ សម្រាប់បំរើផលប្រយោជន៍ជូនជាតិ។ ពិសេសអំពីនីតិវិធី បទបញ្ជា ក្រមសីលធម៌ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងយល់ច្បាស់លាស់ពីតួនាទី ភារកិច្ចរបស់អ្នកសង្កេតការណ៍ជាតិនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា។

នាឱកាសនោះ ឯកឧត្តមប្រធាន បានលើកឡើងពីគោលបំណងសំខាន់ៗនៃការរៀបចំឡើងនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ៖ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណច្រមុះជ្រូកសួនច្បារមាត់ទន្លេក្រុងតាខ្មៅ។







Previous Post Next Post
Breaking News