គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់កំពង់សំណាញ់ចុះសួរសុខទុក្ខនិងឧបត្ថម្ភសម្ភារៈមួយចំនួន...


ក្រុងតាខ្មៅ÷នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​ ២២ ខែតុលា ឆ្នាំ២០២៣ 

   លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  និងលោកស្រី តុប ស៊ីថា ប្រធានរតនាគារខេត្ត ព្រមទាំង​មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយលោក យាវ ឡេង ចៅសង្កាត់​កំពង់​សំណាញ់ មានការដឹកនាំ​ផ្ទាល់ដោយ ឯកឧត្តម ង៉ោ សុវណ្ណ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណ:កម្មាធិការជាតិគ្របគ្រងគ្រោះមហន្តរាយនៅកម្ពុជា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ​នៅទំនប់៩៤ ភូមិអាចម៍កុក និងបានពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។


 ៙ក្នុងឱកាសចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះផងដែរ ឯកឧត្តមប្រធាន និងក្រុមការងារ បាននាំយកនូវ គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងលិចផ្ទះ មានចំនួន ៥៧គ្រួសារ ដែលក្នុងនោះ មួយគ្រួសារទទួលបាន អង្ករចំនួន ១០គីឡូក្រោម កានដាក់ទឹកប្រើប្រាស់ ៣០លីត្រ ចំនួន ១កាន  ឆៃប៉ូវផ្អែមចំនួន ១គីឡូក្រាម ត្រីខ ចំនួន ៤កំប៉ុង សាប៊ូប្រូធិក ចំនួន ២ដុំ ដើម្បីសម្រួលដល់ការលំបាកបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងលិចលង់ផ្ទះ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងបោះតង់ស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព។








Previous Post Next Post
Breaking News