គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល ប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងក្រុងតាខ្មៅ



ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ នៅរសៀលថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលកណ្តាល បានប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA សម្រាប់ក្រុងតាខ្មៅ នាពេលឆាប់ៗខាងមុខនេះ ហើយចំពោះក្រុង-ស្រុកណាដែលមានសិស្សប្រឡងជាប់និទ្ទេសA ក៏ឯកឧត្តមអភិបាលខេត្ត តម្រូវឱ្យអាជ្ញាធរត្រូវផ្ដល់រង្វាន់ម៉ូតូជូនផងដែរ។


ឯកឧត្តម គង់ សោភ័ណ្ឌ បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល ព្រមទាំងលោកគ្រូអ្នកគ្រូ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ពោលគឺខេត្តកណ្ដាល មានចំនួនបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះចំនួន ៨១៦៧នាក់ ស្មើនឹង ៧៦,៤៨% ដោយក្នុងនោះនិទ្ទេសA មាន ១៤៨នាក់ ស្រី ៩១នាក់។


ឯកឧត្ដមអភិបាលខេត្ត បានជំរុញ និងគាំទ្រដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវប្រើប្រាស់ស្តង់ដារសាលាគំរូ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសជួយជំរុញដល់ការប្រឡងជាប់និទេសA ក្នុងខេត្តកណ្ដាល កាន់តែទទួលបានចំណាត់ថ្នាក់ល្អទូទាំងប្រទេសនាពេលអនាគត់ មិនតែប៉ុណ្ណោះថែមទាំងជួយលើកកម្ពស់ឥរិយាបថសិស្សល្អ សក្តិសមជាកុលបុត្រខ្មែរ ដែលមានអរិយធម៍ខ្ពង់ខ្ពស់ មានគុណធម៍ សីលធម៍ និងសុជីវធម៍ ចេះដឹងគុណូបការៈចំពោះលោកគ្រូ -អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនឱ្យមានចំណោះដឹង ជំនាញសមត្ថភាព និងទេពកោសល្យដល់ខ្លួនផងដែរ។  


ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវ សហការគ្នាក្នុងការបង្កាបល្បែងស៊ីសងខុសច្បាប់ ពិសេសល្បែង online និងបទល្មើសគ្រឿងញៀនកុំឱ្យកើតមាននៅមូលដ្ឋាន ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការងារដោះស្រាយបញ្ហា សំណូមពរនានា របស់ប្រជាពលរដ្ឋ។







Previous Post Next Post
Breaking News