គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបម៉ាក FORD EVREST ស្លាកលេខ ភ្នំពេញ2BT-8168យ៉ាងលឿនរេចង្កូតទៅបុកទម្លុះចូលផ្ទះពលរដ្ឋ



រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើបម៉ាក Ford Everest យ៉ាងលឿនក៍បានរេចង្កូតទៅបុកទម្លុះ ចូលទៅក្នុងផ្ទះពលរដ្ឋរងការខូចខាតទ្វារ និងសម្ភារៈនៅក្នុងនោះអស់មួយចំនួន។


ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៣

ស្ថិតនៅតាមបណ្តោយផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលបានឃើញហេតុ ការណ៍ខាងលើ ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Evrest ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BT- 8168 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២០៥ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុស្រាប់តែបួងចង្កូតបុកទម្លុះចូលផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាតទ្វារមួយចំនួន និងបាក់ជញ្ជាំងនៅខាងមុខជាច្រើនផ្ទាំង ហើយរថយន្តបង្កខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ទៅលើមនុស្ស ចំណែកអ្នកបើកបានរត់គេចពីកន្លែងកើតហេតុទាំងស្ថានភាពស្រវឹងបាត់ស្រមោល។


បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី២ បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទំនាក់ទំនង ទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តដើម្បីឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក ចូលខ្លួនធ្វើការដោះស្រាយជាមួយខាងម្ចាស់ផ្ទះ៕



Previous Post Next Post
Breaking News